និស្សិតស្រីម្នាក់ ឈឺពោះសម្រាលកូនមិនជាបញ្ហា សំខាន់ប្រឡងសិន ចាំគិតទៀត!

អាមេរិក៖ នាង Tommitrise Collins វ័យ២១ឆ្នាំ ជានិស្សិតស្រីអាមេរិក នៅសកលវិទ្យាល័យរដ្ឋចចចៀ បានប្តេជ្ញាជំនះការលំបាក ដោយត្រូវប្រឡងឲ្យទាល់តែបាន បើទោះបីជាស្ថិតនៅក្នុងកាលះទេសះណាក៏ដោយ។

ប្រភពព័ត៌មានឲ្យដឹងថា នាង Collins ត្រូវប្រឡងមុខវិជ្ជាចិត្តសាស្ត្រ ស្របពេលដែលនាងឈឺពោះឆ្លងទន្លេ (សម្រាលកូន) ក្នុងពេលតែមួយ។ នាងបានចំណាយពេលអស់ត្រឹមតែ ៩០នាទីប៉ុណ្ណោះ បញ្ចប់ការប្រឡងតាមអនឡាញដែលផ្តល់ពេលវេលាសរុប ចំនួន២ម៉ោង ខណ:ពេលដែលនាងកំពុងតែ ឈឺពោះត្រៀមសម្រាលទៅហើយនោះ។

ចំពោះគោលបំនងរបស់នាង គឺដើម្បីកាត់បន្ថយការឈឺចាប់ពេលសម្រាល និងមួយទៀតនាងដឹងខ្លួនឯងច្បាស់ថា នៅពេលដែលទារកកើតហើយ នាងនឹងមិនមានពេលវេលាគ្រប់គ្រាន់ សំរាប់ការប្រឡងទេ ព្រោះនាងត្រូវយកពេលមកមើលថែទាំ កូនរបស់នាងដែលទើបនឹងកើត។ ក្នុងពេលដែលនាងកំពុងប្រឡងនោះដែរ ប្អូនស្រីរបស់នាង បានថតបង្ហោះរូបមួយប៉ុស្តិ៍ ជាហេតុធ្វើឲ្យមានការចាប់អារម្មណ៍ និងល្បីពេញបណ្តាញអ៊ីនធឺណែតតែម្តង។ 

សរុបមក នាងបានចំណាយពេលអស់ ២០ម៉ោង ក្នុងការសម្រាល បានកូនស្រីម្នាក់។ ចំណែកការប្រឡងវិញនាងក៏ជាប់ផងដែរ តែនាងបានលើកហេតុផលសមរម្យមួយ ដើម្បីសុំសាស្ត្រាចារ្យរបស់នាងប្រឡងម្តងទៀត និងទទួលបាននិទ្ទេស B ទៀតផង៕

និស្សិតស្រីម្នាក់ ឈឺពោះសម្រាលកូនមិនជាបញ្ហា សំខាន់ប្រឡងសិន ចាំគិតទៀត!

ប្រភព៖

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត