បង្កើត​គំនូរ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​កុមារ​កម្ពុជា​ចម្រាញ់​យក​ស្នាដៃ​ល្អ​ផ្តាច់​គេ​ទៅ​ប្រជែង​នៅ​ជប៉ុន

បង្កើត​គំនូរ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​កុមារ​កម្ពុជា​ចម្រាញ់​យក​ស្នាដៃ​ល្អ​ផ្តាច់​គេ​ទៅ​ប្រជែង​នៅ​ជប៉ុន

កុមារា​កុមារី​កម្ពុជា​ប្រមាណ ៤០ នាក់​បាន​ចូលរួម​ប្រកួតប្រជែង​គូរ​គំនូរ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​របស់​តូយ៉ូតា ដើម្បី​ចម្រាញ់​យក​ស្នាដៃ​គំនូរ​ល្អ​បំផុត​យក​ទៅ​ប្រជែង​ស្នាដៃ​គំនូរ​របស់​កុមារ​ដទៃ​ទៀត​មក​ពី​ជុំវិញ​ពិភពលោក​នៅ​ប្រទេស​ជប៉ុន។

 

បង្កើត​គំនូរ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​កុមារ​កម្ពុជា​ចម្រាញ់​យក​ស្នាដៃ​ល្អ​ផ្តាច់​គេ​ទៅ​ប្រជែង​នៅ​ជប៉ុន

 

ក្រោម​ប្រធានបទ គូរ​គំនូរ​រថយន្ត​ក្នុង​ក្តី​ស្រមៃ​សម្រាប់​ថ្ងៃ​អនាគត កុមារា​កុមារី​កម្ពុជា​ដែល​មាន​អាយុ​ក្រោម ១៦ ឆ្នាំ អាច​ចូលរួម​បញ្ចេញ​ស្នាដៃ​ការ​គូរ​គំនូរ​រថយន្ត​ក្នុង​ក្តី​ស្រមៃ​ដើម្បី​ទទួល​បាន​ការ​វាយតម្លៃ​និង​ជ្រើសរើស​ស្នាដៃ​ដែល​ល្អ​ផ្តាច់​គេ​ដើម្បី​​មាន​លទ្ធភាព​យក​ទៅ​​ប្រកួត​ប្រជែង​​ស្នាដៃ​គំនូរ​របស់​កុមារ​មក​ជាង​ ៨០ ប្រទេស​ផ្សេង​​ទៀត​​នៅ​ប្រទេស​ជប៉ុន។

 

លោក ម៉ាសាអាគិ កាវ៉ាបាតា អគ្គនាយក​ក្រុមហ៊ុន​តូយ៉ូតា​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​គំនូរ​រថយន្ត​ក្នុង​ក្តី​ស្រមៃ​របស់​ក្រុមហ៊ុន​តូយ៉ូតា​នេះ​បែងចែក​ជា ៣ ប្រភេទ​គឺ​ប្រភេទ​អាយុ​ក្រោម ៨ ឆ្នាំ, អាយុ​ពី ៨ ទៅ ១១ ឆ្នាំ​និង​ពី​ ១២ ឆ្នាំ​ទៅ ១៥ ឆ្នាំ។ ​ជយលាភី​មាន​រង្វាន់​លេខ ១ ដល់ លេខ ៣ តាម​ប្រភេទ​អាយុ​នីមួយៗ ហើយ​គំនូរ​ដែល​ទទួល​បាន​ជយលាភី​នឹង​ត្រូវ​បញ្ជូន​ទៅ​ចូលរួម​ប្រកួតប្រជែង​ថ្នាក់​ពិភពលោក​នៅ​ប្រទេស​ជប៉ុន។

 

ការ​ប្រកួត​គូរ​គំនូរ​ក្នុង​ក្តី​ស្រមៃ​របស់​ក្រុមហ៊ុន​តូយ៉ូតា​កាល​ពី​ឆ្នាំ ២០១៥ ទទួល​បាន​​ស្នាដៃ​គំនូរ​ចូលរួម​ប្រកួតប្រជែង​ចំនួន ៩០០ ផ្ទាំង ដែល​ប្រមូល​បាន​ពី​ការ​ប្រកួតប្រជែងតាម​សាលា​នានា និង​ដែល​គំនូរ​ចំនួន ៩ ផ្ទាំង​​ត្រូវ​បាន​ជ្រើសរើស​ជា​គំនូរ​​ស្អាត​ដាច់​គេ​ដើម្បី​​ជាប់​ជា​ជយលាភី​​ប្រចាំ​​ប្រទេស។

 

​ក្រុមហ៊ុន​តូយ៉ូតា​បញ្ជាក់​ថា ការ​ប្រកួត​គូរ​គំនូរ​រថយន្ត​ក្នុង​ក្តី​ស្រមៃ​ រៀប​ចំ​ឡើងដើម្បី​ផ្តល់​ឱកាស​ដល​កុមារា​កុមារី​កម្ពុជា​​បង្ហាញ​សមត្ថភាព​និង​គំនិត​ច្នៃ​ប្រឌិត​ក្នុង​ការ​គូរ​គំនូរ​ទៅ​តាម​ការ​ស្រមៃ​​​ចូលរួម​លើក​កម្ពស់​សារៈសំខាន់​នៃ​សិល្បៈ​គំនូរ និង​​ក៏​ជួយ​សង្គម​តាម​រយៈ​ការ​លើក​ទឹកចិត្ត​ដល់​ការ​បង្កើត​គំនិត​ថ្មីៗ​របស់​កុមារ​ ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ។

 

បង្កើត​គំនូរ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​កុមារ​កម្ពុជា​ចម្រាញ់​យក​ស្នាដៃ​ល្អ​ផ្តាច់​គេ​ទៅ​ប្រជែង​នៅ​ជប៉ុន

 

ការ​ប្រកួត​គូរ​គំនូរ​រថយន្ត​ក្នុង​ក្តី​ស្រមៃ​របស់​តូយ៉ូតា​ កុមារា​កុមារី​កម្ពុជា​ផ្ញើ​គំនូរ​ដែល​បាន​គូរ​នៅ​ផ្ទះ​មក​ចូលរួម​ប្រកួតប្រជែង។ កាល​បរិច្ឆេទ​ឈប់​ទទួល​គឺ​​​​នៅ​​ថ្ងៃ​ទី ៣១ ខែ​មករា​ឆ្នាំ ២០១៦។ ​ការ​ប្រកាស​លទ្ធផល​ថ្នាក់​ជាតិ​នឹង​ធ្វើ​នៅ​ខែ​មីនា​ឆ្នាំ ២០១៦ និង​​ប្រកាស​លទ្ធផល​ថ្នាក់​ពិភពលោក​នៅ​ខែ​សីហា​ឆ្នាំ​២០១៦៕

 

បន្ត​អាន៖ Youtube​ បញ្ចេញ​មុខ​ងារ​ថ្មី​ការ​ពារ​កុមារ​ពី​ការ​ឃើញ​វីដេអូ​សិច​

បន្ត​អាន៖ វីដេអូ​បង្ហាញ​រូបរាង​កាន់​តែ​ច្បាស់​ម៉ូតូ​ហុងដា​ឌ្រីម ២០១៦

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

នាំមកជូនដោយ

បង្កើត​គំនូរ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​កុមារ​កម្ពុជា​ចម្រាញ់​យក​ស្នាដៃ​ល្អ​ផ្តាច់​គេ​ទៅ​ប្រជែង​នៅ​ជប៉ុន