បុរស​ម្នាក់ កំពុងបើក​ម៉ូតូ ត្រូវ​រថយន្តបុក​ស្លាប់ ក្នុង​ក្រុងព្រះសីហនុ​

ព្រះសីហនុ: បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ លេខ​៤  ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​ត្រូវ​រថយន្តបុក​ចំ​ពីមុខ បណ្តាលអោយ​ស្លាប់ នៅវេលា​ម៉ោង ១១ យប់ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។​

​មន្ត្រីនគរបាល​ចរាច​រ បានអោយដឹងថា មាន​ករណី​គ្រោះថ្នាក់ ចរាចរ​មួយ​កើតឡើង បង្កដោយ​រថយន្ត ១ គ្រឿង មិន​ស្គាល់​ម៉ាក បាន​ទៅបុក​ម៉ូតូ​ហុងដា វេ​វ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រះសីហនុ 1E,0362 បណ្តាលអោយ​បុរស​ម្នាក់ បាន​ស្លាប់​នៅនឹងកន្លែង ដោយ​ទិសដៅ​បញ្ច្រាស​គ្នា  ហើយ​រថយន្ត បាន​បើក​រត់គេច​បាត់ស្រមោល​។ សាកសព ត្រូវបាន​សមត្ថកិច្ច ដឹក​យកទៅ​រក្សាទុក នៅ​វត្ត​ឥ​ត្ត​ញ្ញាណ (​ហៅ​វត្ត​ក្រោម​) ដើម្បី​ស្វែង រក​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។ ចំពោះ​រថយន្ត​បង្ក នគរបាល​ចរាចរណ៍កំពុង​ស្រាវជ្រាវតាម​ចាប់​យកមក ដើម្បី​ដោះស្រាយតាម​នីតិវិធី​ច្បាប់​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា បុរស​ដែល​ស្លាប់ មាន​អាយុ​ប្រហែល ៣០​ឆ្នាំ សម្បុរ​ស្រអែម ពាក់អាវ​ស​ដៃ​វែង ស្លៀកខោ​ខូវ​ប៊ូ​យ​ជើងវែង សក់រួញ​អង្គា​សដី​។ ម៉ូតូ​ដែល​រង​ការ ខូចខាត​នោះ ត្រូវបាន​នគរ​បាលច​រាច​រណ៍ ខេត្ត​ព្រះសីហនុ យកទៅ​រក្សាទុក បណ្តោះ អាសន្ន ៕V/S

បុរស​ម្នាក់ កំពុងបើក​ម៉ូតូ ត្រូវ​រថយន្តបុក​ស្លាប់ ក្នុង​ក្រុងព្រះសីហនុ​

បុរស​ម្នាក់ កំពុងបើក​ម៉ូតូ ត្រូវ​រថយន្តបុក​ស្លាប់ ក្នុង​ក្រុងព្រះសីហនុ​