ផ្សព្វ​ផ្សាយ​ច្បាប់​ចរាចរណ៍​ថ្មី​នៅ​ក្រុង​សែន​មនោរម្យ​

ខេត្តមណ្ឌលគិរី ៖ ក្រោយ​ពី​ទទួល​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី តូច យ៉ុ​ន ស្នងការ​នៃ​ស្នងការ​រ​ដ្ឋា​ន​ខេត្តមណ្ឌលគិរី កម្លាំង​ជំនាញ​ការិយាល័យ​ចរ​រា​ចរណ៍​ផ្លូវគោក បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សែន​មនោ​រម្យ និង​កម្លាំង​កង​អន្តរាគមន៍
វរ​លេខ​១ ។ សកម្មភាព​នេះ សំដៅ​ចុះ​រឹត​បន្តឹង និង​អប់រំ​ផ្សព្វផ្សាយ​អនុ​ក្រិត​ថ្មី ស្តី​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​លេខ​៨៥ អន​ក្រ​/​បក ចុះ​ថ្ងៃ​ទី​០៨ កក្កដា ២០១៥ របស់​អគ្គស្នងការ​នគរ​បាន​ជាតិ នៅ​ចំណុចដើម​ស្រល់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា ពី​ក្រុង​សែន​មនោ​រម្យ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។

កម្លាំង​ជំនាញ​ខាងលើ​បាន ចុះ​រឹត​បន្តឹង និង​អប់រំ​ផ្សព្វផ្សាយ​អនុ​ក្រិត​ថ្មី ស្តី​ពី​ការ​ពិន​យ័​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស ដែល​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​០១ មក​រា ២០១៦ ខាង​មុខ​នេះ ដោយ​ត្រួតពិនិត្យ​រថយន្ត​ដឹក​ផ្ទុក​លើស​តោន​សំពីងសំពោង រថយន្ត​បិទ​ស្កុ​ត​ពណ៌​ខ្មៅ ការ​ផាក​ពិន​យ័​ការ​ជិះ​ម៉ូតូ​គ្មាន​ពាក់មួក​សុវត្ថិភាព និង​មិន​មាន​កញ្ចក់​មើល​ក្រោយ ព្រមទាំង​អត់​ពាក់​ស្លាក​លេខ ។