ព្រឹក​នេះនគរ​បាល​ខណ្ឌ​ជ្រោយចង្វារ​បង្ហាញ​មុខ​ក្រុម​ជន​ជួញ​ដូរ​គ្រឿង​ញៀន​៣នាក់​

រាជ​ធានី​ភ្នំពេញ​​៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា នគរ​បាល​ខណ្ឌ​ជ្រោយ​ចង្វារ​បាន​បង្ហាញ​មុខ​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​៣​នាក់​ បន្ទាប់​ពី​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២ វិច្ឆិកា ។

ជន​សង្ស័យ​ដែល​បង្ហាញ​មុខ​ រួម​មាន​១-ឈ្មោះ​សេង ហេង​លាង អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​ស្ពាន​ទី​១៣ ផ្លូវ​ជាតិ​លេខ​៦ ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​​មុខ​កំពូល ខេត្ត​កណ្តាល​, ២-ឈ្មោះ​មិន ពៅ អាយុ​៣២​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ឈើ​ទាល​ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខ​កំពូល និង​៣-ឆន ភារ៉ា អាយុ​១៧​ឆ្នាំ មាន​លំនៅភូមិ​​ព្រែក​តា​ប៉ែន ឃុំ​ព្រែក​អញ្ចាញ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា ខណៈ​ពេល​ឃាត់​ខ្លួនជន​សង្ស័យ សមត្ថ​កិច្ច​បាន​ដក​ហូត​ថ្នាំ​ញៀន​១៣​កញ្ចប់​កិប​ជាប់​លុយ​ខ្មែរ​ក្រដាស់​១០០​រៀល ព្រម​ទាំង​ឧប​ករណ៍មួយ​ចំនួន​ទៀត​។

តាម​នគរ​បាល​​បាន​ឱ្យ​ដឹង​ថា ដោយ​មាន​ការ​ស្រាវ​ជ្រាវ​ពី​សមត្ថ​កិច្ច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​វេលា​ម៉ោង​៤​រសៀល​ សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​២នាក់​នៅ​ចំណុច​សង្កាត់​បាក់​ខែង ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់ និង​ម៉ូតូ​ហុង​ដា​ឌ្រីម​ស៊េរី​២០០៧ មួយ​គ្រឿង​ ស្លាក​លេខ​កណ្តាល​១E ៩៤១៥ នាំទៅ​សាក​សួរ​ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​តែ​ម្តង​៕