សម្តេច ​ហេង សំរិន​ កំពុងដឹកនំា​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍រដ្ឋសភា

រាជធានីភ្នំពេញ ​៖ គណៈកម្មាធិការអចិន្រ្តៃយ៍​រដ្ឋសភាបានបើកកិច្ចប្រជុំ​ដើម្បីឆ្លងរបៀបវារៈមួយ​ចំនួនមុនដាក់បញ្ចូលទៅ​ក្នុងរបៀបវារៈនៃ​សម័យប្រជុំរដ្ឋសភានីតិកាលទី៥ ។ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានបញ្ជាក់ថា​ កិច្ចប្រជុំនៅវិមានរដ្ឋសភា​ នាព្រឹកថ្ងៃទី២៣ វិច្ឆិកានេះ ​ស្ថិតក្រោមអធិបតីសម្តេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា ។

សេចក្តីរាយការណ៍​បានបន្តថា​ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍​រដ្ឋសភានាព្រឹកថ្ងៃចន្ទនេះដែរ ​ពុំមានវត្តមានតំណាង​គណបក្សសង្គ្រោះជាតិ​ចំនួន០៦រូបចូលរួមនោះទេ ។