ភាគខាងកើត ឥណ្ឌូនេស៊ី មានករណី រញ្ជួយដី កម្រិត៦.០រិចទ័រ

ចាកាតា ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ថា កាល ពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ មានករណីរញ្ជួយដីមួយ កើតឡើងនៅភាគខាងកើតប្រទេស ឥណ្ឌូនេស៊ី ។

យោងតាមទីភ្នាក់ងារភូមិសាស្ត្រ និងឧតុនិយម បានឲ្យដឹងថា ករណីរញ្ជួយដីបានកើតឡើង នៅ ភាគខាងកើតប្រទេស ក្នុងកម្រិតរញ្ជួយ៦.០រិចទ័រ ក៏ប៉ុន្តែមិនទាន់មានបង្ហាញសញ្ញាណាមួយ ថាកើត ទាក់ទិននឹងព្យុះស៊ូណាមិនៅឡើយទេ ។

មន្ត្រីមួយរូបនៅទីភ្នាក់ងារ ខាងលើបានបញ្ជាក់ប្រាប់ដល់ស៊ិនហួថា ករណីរញ្ជួយដីបានកើតឡើង នៅក្នុងអំឡុងម៉ោងប្រមាណ១៦និង០៦ល្ងាច ម៉ោងនៅចាកាតា ហើយការរញ្ជួយនេះគឺលាត សន្ធឹង រយៈចម្ងាយ១២៩គីឡូម៉ែត្រ ភាគពាយព្យ តំបន់ Maluku Tenggara Baratក្នុងខេត្ត Maluku និង មានជម្រៅ៧៨គីឡូម៉ែត្រ ស្ថិតនៅក្រោមសមុទ្រ ។

ក៏ប៉ុន្តែ បើយោងតាមការវាស់វែងរបស់ទីភ្នាក់ងារស្ទង់ទិន្នន័យ ភូមិសាស្ត្ររបស់សហរដ្ឋអាម៉េរិកវិញ បាន បញ្ជាក់ថា ករណីរញ្ជួយដីនេះមានកម្រិតរញ្ជួយ៦.១រិចទ័រ ៕

ភាគខាងកើត ឥណ្ឌូនេស៊ី មានករណី រញ្ជួយដី កម្រិត៦.០រិចទ័រ