ចំណងជើងដំណឹង របស់កាសែតជប៉ុន នាពេលព្រឹកថ្ងៃចន្ទនេះ

តូក្យូ ៖ ខាងក្រោមនេះ គឺជាចំណងជើងសំខាន់ៗ របស់កាសែតធំៗ ផ្សាយជាភាសាជប៉ុន សម្រាប់ព្រឹកថ្ងៃចន្ទ ទី២២ខែវិច្ឆិកា ឆ្នាំ២០១៥នេះ៖

-បេក្ខជនកំណែទម្រង់រដ្ឋបាល នៃសមាគមស្តារខេត្តអូសាកា ទទួលបានជោគជ័យភ្លូកទឹកភ្លូកដី នៅក្នុងការបោះ ឆ្នោតជ្រើសរើសអភិបាលខេត្តអូសាកា (កាសែតAsahi, Mainichi)។

-ជប៉ុន អាមេរិក និង ចិន នៅតែខ្វែងគំនិតគ្នាទៅលើ ការអះអាងអធិបតេយ្យរបស់ទីក្រុង ប៉េកាំង នៅសមុទ្រចិនខាងត្បូង(Yomiuri)

-កិច្ចប្រជុំកំពូលអាស៊ីបូព៌ា អំពាវនាវឱ្យាមានការដោះស្រាយជម្លោះ សមុទ្រចិនខាងត្បូង អនុលោមតាមច្បាប់អន្តរជាតិ (Nikkei)