ប៉ូលិស ប៊ែលហ្សិក ចាប់បានជនសង្ស័យ ១៦នាក់ ពាក់ព័ន្ធនឹងអំពើភេរវកម្មនៅប៉ារីស

ព្រុចសែលៈ ជនសង្ស័យចំនួន ១៦នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការ រុករកយ៉ាងក្តៅ គគុករបស់ប៉ូលិស ប៊ែលហ្សិក ដែលជាប្រទេសមានព្រំដែនជាប់នឹងបារាំង ដែលអាជ្ញាធរ អឺរ៉ុបមួយនេះ បានឲ្យដឹងថា ក្រុមជន សង្ស័យ ឬ អាចជាអ្នកបញ្ជាពីក្រោយខ្នងនៃការវាយប្រហារនោះ  កំពុងលាក់ខ្លួន នៅក្នុងប្រទេសជិត ខាងមួយនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះទៀតថា ក្រុមជនសង្ស័យ ខាងលើនេះ ត្រូវបានចាប់ខ្លួននៅឯទីក្រុង ឆាឡឺរ៉យ នៃភាគខាងត្បូងប្រទេស ប៊ែលហ្សិក។ បើតាមការអះអាង ពីលោក រដ្ឋអាជ្ញាសហព័ន្ធប៊ែលហ្សិក អេរិច វ៉ាន់ ដឺ ស៊ីចត៍  ឲ្យ ដឹងថា ជនទាំងឡាយត្រូវបានចាប់ខ្លួន កាលពីថ្ងៃអាទិត្យ និង ត្រូវបាននាំខ្លួនទៅសួរចម្លើយ។

គួរបញ្ជាក់ផងដែរថា ទីក្រុងប៉ារីស បានទទួលរងការវាយប្រហារ កាលពីជាង ១០ថ្ងៃកន្លងទៅ នេះ ដែលបាន បណ្តាលឲ្យមនុស្ស ១៣២នាក់បាត់បង់ជីវិត និង រាប់រយនាក់ទៀតរងរបួស។ ទង្វើនេះ ត្រូវបានគេជឿជាក់ថា ជាស្នាដៃរបស់ពួកឧទ្ទាមរដ្ឋអ៊ីស្លាម ISIS ដែលបានបង្វឹក ដង្កូវនៅក្នុងសាច់ ឲ្យធ្វើការវាយប្រហារអត្តឃាតនោះ៕

ប៉ូលិស ប៊ែលហ្សិក ចាប់បានជនសង្ស័យ ១៦នាក់ ពាក់ព័ន្ធនឹងអំពើភេរវកម្មនៅប៉ារីស