តិច​និក​ជ្រើស​អាវទ្រនាប់ ដើម្បី​ដើមទ្រូង​ស្អាត

អាវទ្រនាប់​អាច​ចាត់ទុកជា​វត្ថុ​ម្យ៉ាង​ ជួយ​បន្ថែម​បុគ្គលិកលក្ខណៈ​ដល់​មនុស្ស​ស្រី​គ្រប់រូប បន្ថែម​ភាព​ឡូយឆាយ​ដល់​ការ​តែងខ្លួន ដូច្នេះ គួរតែ​ជ្រើស​ឲ្យ​សមស្រប​នឹង​ខ្លួន មិន​ដូច្នោះ​ទេ វា​បណ្តាល​ឲ្យ​សុដន់​យារ​ធ្លា​ក់បាន​។​

​ចំពោះ​ការជ្រើសរើស​ទំហំ​អាវទ្រនាប់​ចាប់ផ្តើម​វាស់​ខ្លួន ២​កន្លែង ដើម្បី​រក​ទំហំ​ដែល​សមល្មម រួច​សម្រួល​ខ្សែ​ឲ្យ​ត្រឹមត្រូវ កុំ​តឹង​ពេក ព្រោះ​សាច់ដុំ​នៅ​ស្មា​នឹងត្រូវ​រឹប​បន្តឹង ឈម​ធ្វើ​ចលនា​មិនសូវ​ល្អ ធ្វើ​ឲ្យ​ឈឺ​បរិវេណ​ស្មា ខ្នង និង​កញ្ចឹងក​។ ក្រៅពីនេះ ការជ្រើសរើស​អាវទ្រនាប់​ផលិតផល​ពី​កប្បាស​ធម្មជាតិ ពេល​ប៉ះ​ទន់​ស្រួល​ស្រូបយក​ញើស និង​បញ្ចេញ​ខ្យល​ល្អ មិន​បណ្តាល​ឲ្យ​រមាស់​ក្រហាយ​ស្បែក​។​

​ចំណែក​ការ​ទុកដាក់ និង​បោកគក់ ក៏​សំខាន់​ផងដែរ ជួយ​ពន្យា​អាយុកាល​ក្នុង​ការប្រើ និង​ដើម្បី​សុខភាព​អនាម័យ​ល្អ​ដល់​អ្នក​ស្លៀកពាក់​។ ដោយ​ត្រាំ​អាវ​ក្នុង​ផលិតផល​សម្រាប់​បោកគក់​ឈុត​ក្នុង បន្ទាប់មក​ប្រើ​ច្រាស​រោម​ទន់ ដុសខាត់​កំណក​កខ្វក់ មុនពេល​ញី​ដោយ​ដៃ​ថ្នម​៕

តិច​និក​ជ្រើស​អាវទ្រនាប់ ដើម្បី​ដើមទ្រូង​ស្អាត តិច​និក​ជ្រើស​អាវទ្រនាប់ ដើម្បី​ដើមទ្រូង​ស្អាត