ប្រជាពលរដ្ឋ​ក្នុងស្រុក​បរិបូណ៌​សំណូមពរ​ឲ្យ​លោក ឈួ​រ ចាន់​ឌឿ​ន មើល​អ្នកម៉ៅការ​ភាស៊ី​ផង​

​ដោយ​៖​មាន​ចំរើន​

​ខេត្តកំពង់ឆ្នាំង​៖​គំនរ​សំរាម ស្អុយរលួយ និង​ការយក​ភាស៊ី​លើស​សៀវភៅ​បន្ទុក​នៅ​ផ្សារ​ជើង​កំពុង ឃុំ​ឆ្នុកទ្រូ​បាន​នឹង​កំពុង​បំផ្លាញ​បរិស្ថាន និង​ជះឥទ្ធិពល​អាក្រក់ ដល់​គោ​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​បាន និង​កំពុង​កែទម្រង់​យ៉ាង​ស៊ីជម្រៅ នៅលើ​គ្រប់​វិស័យ​។​

​ជាមួយគ្នានេះដែរ អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ជំនាញ​គ្មាន​ចំណាត់ការ​ឲ្យ​មាន​ប្រសិទ្ធភាព ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​សារព័ត៌មាន​ជួយ​ឆ្លុះបញ្ចាំង​ថតរូប​ភាព​នេះ ជូន​លោក ឈួ​រ ចាន់​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​ក្រសួង​ជំនាញ​អន្តរាគមន៍​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​។​

      ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​នៅ​ឃុំ​ឆ្នុកទ្រូ​បាន​បន្ត​ឲ្យ​ដឹងថា កាកសំណល់​ពី​ផ្សារ​គ្រប់​ប្រភេទ ត្រូវបាន​នៅ​រាយប៉ាយ ហើយ​កាកសំណល់​ខ្លះ ត្រូវបាន​ប្រធាន​ផ្សា​រដឹក​មកចាក់​គរ​ទុក​នៅ មាត់ទឹក​នៅក្បែរ​ផ្សារ​នោះ​បណ្ដាល​ស្អុយរលួយ​ធុំក្លិន​អាក្រក់​ពិបាក​ដកដង្ហើម ទាំង​នៅលើ​ផ្ទៃ​ទឹក និង​នៅលើ​ដីគោក ហើយ​គំនរ​សំរាម​ខ្លះ​ត្រូវបាន​អណ្ដែត​នៅលើ​ផ្ទៃ​ទឹក​។​

      ប្រភព​ដដែល​នេះ បាន​បន្ត​ឲ្យ​ដឹងថា ប្រធាន​ផ្សារ​គឺ​លោក យ៉ែម ប៊ុន​ថា គឺ​ចេះតែ​យកលុយ ពី​អាជីវករ​តែមួយ​មុខ​គត់ ហើយ​សូម្បីតែ​អ្នក​ដាក់លក់​កសិផល កំប៉ិកកំប៉ុក​ផ្ទាល់​ដី ក៏​ពួកគេ​មិនដែល​អនុគ្រោះ​នោះទេ​។ ប្រភព​បន្ថែមថា ចំពោះ​ការយក​ភាស៊ី​គឺ​លើសពី​សៀវភៅ​បន្ទុក​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទៀតផង ចំណែក​ការរៀបចំ​ទីផ្សារ​ឲ្យ​មាន​សោភ័ណភាព និង​មាន​បរិស្ថាន​ល្អ​នោះ​គឺ​មិនដែល​ធ្វើ​ឡើយ​។​

      ប្រភព​បញ្ជាក់ថា ចំណែក​ផ្ទាំង​ប៉ាណូ ដែល​សរសេរ​ប្រកាស​តម្លៃ​ភាស៊ី​នៅ​ផ្សារ​នេះ គឺ​គ្រាន់​ផ្ទាំងទស្សនីយភាព​តែប៉ុណ្ណោះ​ពោលគឺ​ប្រធាន​ផ្សារ​នេះ​មិន​អនុវត្តន៍​នោះទេ​។ ចំណែក​អាជ្ញាធរ​ឃុំ​-​ស្រុក​គ្រាន់​បាន​ឆ្លើយតប​ថា រង់ចាំ​ពួកគេ​មាន​ចំណាត់ការ​។ ប៉ុន្តែ​រហូតមកទល់​ប​ច្ចុ​ប្បន្ន​គឺ​នៅតែ​ដដែល​។​

​កសិករ​ជាច្រើន​បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​តាម​ទូរស័ព្ទ​ថា ពួកគាត់​បាន​នាំ​ផលដំណាំ​តាម​កាណូត ដែល​ពួកគាត់​ដាំ​នៅលើ​ខ្នង​កោះ មក​លក់​នៅ​ផ្សារ​ជើង​កំពុង ឆ្នុកទ្រូ​នេះ ត្រូវបាន​គេ​យក​ភាស៊ី​ក្នុង​១​កាណូត​ពី​២០០០​ទៅ​១០០០០​រៀល តាម​កាណូត​តូចធំ ចំណែក​តម្លៃ​នៅក្នុង​ផ្ទាំង​ប៉ាណូ​គឺ​កាណូត​ចំណុះ​ប៉ុន​គាត់​(​បា​ឡា​ស្មាច់ បណ្ដោយ​៧,២​ម៉ែត្រ​ដាក់​ផល ដំណាំ​តែ​បន្តិច​ប៉ុណ្ណឹង​)​គឺកំណត់​តែ​១០០០​រៀល​ប៉ុណ្ណោះ​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណាក្ដី​លោក យ៉ែម ប៊ុន​ថា ប្រធាន​ផ្សារ​ជើង​កំពុង​ឃុំ​ឆ្នុកទ្រូ​នេះ​ពុំ​ត្រូវបាន​អ្នកសារព័ត៌មាន​ព្យាយាម​សុំ​បំភ្លឺ​បានទេ​នៅពេលនេះ ដោយ​ទូរស័ព្ទ​របស់លោក​ទាក់​ទង​មិនបាន​។ ចំណែក​លោក សំរិទ្ធ ផេង មេឃុំ​ឆ្នុកទ្រូ ត្រូវបាន​អ្នកសារព័ត៌មាន​ទូរស័ព្ទ​ចូល​ជាច្រើន​ដង ប៉ុន្តែ​លោក​មិន​ទទួល​ទូរស័ព្ទ​។​

​ដោយឡែក​លោក ឃួន សា​រុំ បាន​ប្រាប់​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​ថា គំនរ​សំរាម​នោះ គឺមាន​ខ្លះ​បាន ដឹក​ចេញ និង​ខ្លះ​មិនបាន​ដឹក​ចេញ ហើយ​លោក​ទទួលស្គាល់ថា មាន​គំនរ​សំរាម​អីចឹង​មែន ហើយ​វា បាន​ប៉ះពាល់​ដល់​បរិស្ថាន​ជាខ្លាំង​។ ប៉ុន្តែ​លោក​បាន​ហៅ​ប្រធាន​ផ្សារ​នោះ មក​ណែនាំ​ហើយ ចំណែក ការយក​ភាស៊ី​លើសពី​សៀវភៅ​បន្ទុក​នោះ គឺ​ខាង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​គេ​ហៅ​ទៅ​ណែនាំ ហើយ​។ ព័ត៌មាន​ចុងក្រោយ គឺ​ប្រជាពលរដ្ឋ​និង​អាជីវករ​ផ្សារ​ជើង​កំពុង​ឃុំ​ឆ្នុកទ្រូ​បាន​ប្រាប់ថា សកម្ម ភាព​ទាំងនោះ​នៅតែ​ដដែល ចំណែក​គំនរ​សំរាម​ត្រូវបាន​បង្ហូរ​ទៅតាម​ខ្លះ​ហើយ នៅ​ខណៈដែល​ទឹក ឡើង ហើយ​ទីផ្សារ​ត្រូវ​រុះរើ ឡើង​តាម​ទឹក​នោះ​៕

ប្រជាពលរដ្ឋ​ក្នុងស្រុក​បរិបូណ៌​សំណូមពរ​ឲ្យ​លោក ឈួ​រ ចាន់​ឌឿ​ន មើល​អ្នកម៉ៅការ​ភាស៊ី​ផង​
ប្រជាពលរដ្ឋ​ក្នុងស្រុក​បរិបូណ៌​សំណូមពរ​ឲ្យ​លោក ឈួ​រ ចាន់​ឌឿ​ន មើល​អ្នកម៉ៅការ​ភាស៊ី​ផង​