រឿង​កំប្លែង​ខ្លី​”ពោះ​គោ​ទឹក​ប្រហុក”ពី​កុមារ​ៗ​ខេត្ត​ព្រៃវែង

រឿង​កំប្លែង​ខ្លី​”ពោះ​គោ​ទឹក​ប្រហុក”ពី​កុមារ​ៗ​ខេត្ត​ព្រៃវែង

នៅ​ក្នុង​ទំព័រ​រឿង​កំប្លែង​ខ្លី​ព្រឹក​នេះ Sabay សូម​លើក​យក​រឿង”ពោះ​គោ​ទឹក​ប្រហុក”ពី​យុវជន ខេត្ត ព្រៃវែង ដើម្បី​ចែក​ជូន​​ទស្សនិកជន​​ទស្សនា។

 

រឿង​កំប្លែង​ខ្លី​”ពោះ​គោ​ទឹក​ប្រហុក”ពី​កុមារ​ៗ​ខេត្ត​ព្រៃវែង

 

លោក ជា ស៊ីណាត ដែល​ប្រធាន​​ក្រុម​យុវជន​បាន​ឲ្យ​ដឹង​ថា រឿង​កំប្លែង​ខ្លី​នេះ ក្រុម​របស់​ខ្លួន​ផលិត​ឡើង​គ្រាន់​តែ​ជា​ការ​កម្សាន្ត​លេង​ប៉ុណ្ណោះ បន្ទាប់​ពី​ទំនេរ​ពី​ការ​​សិក្សា។ ក្រុម​យុវជន ខេត្ត ព្រៃវែង​មាន​សមាជិក​ជិត ១០នាក់  ហើយ​ឧបករណ៍​ថត ក្រុម​របស់​ខ្លួន​មិន​មាន​ទេ គឺ​ខ្លួន​​ខ្ចី​ម៉ាស៊ីន​​ថត​ពី ព្រះ​សង្ឃ និង​មាន​ពេល​ខ្លះ​ថត ដោយ​ទូរសព្ទ​ដៃ​តែ​ម្ដង យក​មក​កាត់​ត​ដោយ​ខ្លួន​ឯង។ ជំនាញ​កាត​ត វីដេអូ   ស៊ីណាត មិន​បាន​ទៅ​រៀន​នៅ​សាលា​ទេ គឺ​ខ្លួន​បាន​រៀន​ពី ​YouTube ។

ដោយសារតែ​មាន​និស្ស័យ​ចង់​ក្លាយ​ជា​អ្នក​ផលិត​រឿង និស្សិត​​ទើប​តែ​បញ្ចប់​បរិញ្ញាបត្រ​ជំនាញ​អភិវឌ្ឍ​ជនបទ​ម្នាក់​នេះ បាន​ព្យាយាម​​ថត​​រឿង​ខ្លី​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជិត១០​រឿង​មក​ហើយ។

 

ចង់​ដឹង​ថា  រឿង”ពោះ​គោ​ទឹក​ប្រហុក”ពី ក្រុម​យុវជន ខេត្ត ព្រៃវែង សប្បាយ​សើច​ប៉ុណ្ណា តោះ​ស្ដាប់​ទាំង​អស់​គ្នា!។

 

រឿង​កំប្លែង​ខ្លី​”ពោះ​គោ​ទឹក​ប្រហុក”ពី​កុមារ​ៗ​ខេត្ត​ព្រៃវែង

 

—ភូមិជើងទឹក (ក) លក់ពោះគោទឹកប្រហុក មានរស់ជាតិឈ្ងុយឆ្ងាញ់——ភូមិជើងទឹក (ក) លក់ពោះគោទឹកប្រហុក មានរស់ជាតិឈ្ងុយឆ្ងាញ់—

 

Posted by Kalib Holiday on Sunday, November 22, 2015

 

អត្ថបទ៖ ខុត សីហា