កុក បុរិស ​អាច​នឹង​ចេញ​ពី​ក្រោន​ទៅ​លេង​នៅ​លីក​បរទេស​​​ឬ​​​​​ថៃ​ពេល​ចប់​រដូវកាលនេះ​

កុក បុរិស ​អាច​នឹង​ចេញ​ពី​ក្រោន​ទៅ​លេង​នៅ​លីក​បរទេស​​​ឬ​​​​​ថៃ​ពេល​ចប់​រដូវកាលនេះ​

ប្រធាន​ក្រុម​ កុក បុរិស ​របស់​ក្លិប​ភ្នំពេញក្រោន​អាច​នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ពេល​ចប់​រដូវ​កាល​នេះ បន្ទាប់​ពី​មាន​ដំណឹង​ថា​ ក្លិប​នៅ​បរទេស​ផ្សេងៗ​​ ក៏​ដូចជា​លីក​នៅ​ប្រទេស​ថៃ​ចាប់​អារម្មណ៍​ចង់​នាំ​រូបគេ​ទៅ​ចូល​ក្រុម។

 

កុក បុរិស ​អាច​នឹង​ចេញ​ពី​ក្រោន​ទៅ​លេង​នៅ​លីក​បរទេស​​​ឬ​​​​​ថៃ​ពេល​ចប់​រដូវកាលនេះ​

 

ខ្សែ​ការពារ កុក បុរិស ​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Facebook ​របស់​ខ្លួន​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ថា​ការ​ប្រកួត​ជាមួយ​ណាហ្គាវើល​គឺ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​ក្នុង​នាម​ជា​កីឡាករ​របស់​ភ្នំពេញ​ក្រោន ហើយ​គេ​ក៏​បាន​អរគុណ​ដល់​មិត្ត​រួម​ក្រុម​ទាំង​អស់​ផង​ដែរ។ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា កីឡាករ​កាត់​ខ្មែរ បារាំង រូប​នេះ​អាច​នឹង​ចាកចេញ​ពី​កម្ពុជា​ពេល​ចប់​រដូវ​កាល​នេះ​ហើយ ដើម្បី​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​។

 

កុក បុរិស ​អាច​នឹង​ចេញ​ពី​ក្រោន​ទៅ​លេង​នៅ​លីក​បរទេស​​​ឬ​​​​​ថៃ​ពេល​ចប់​រដូវកាលនេះ​

 

ជួប​ជាមួយ Sabay ​លោក Sam Schweingruber ​គ្រូ​បង្វឹក​របស់​ភ្នំពេញ​ក្រោន​បាន​និយាយ​ចំពោះ​រឿង​ខាង​លើ​ដែរ​ថា​មិន​ទាន់​ច្បាស់​១០០​%​នោះ​ទេ ពោល​គឺ​ប្រធាន​ក្លិប​នឹង​ជួប​ប្រជុំ​ជាមួយ​ បុរិស ​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ ដើម្បី​សម្រេច​ជោគវាសនា​របស់​គេ​ថា​នៅ​បន្ត​ឬ​ត្រូវ​ចាកចេញ។ កីឡាករ​ល្អ​ដូច បុរិស ​លោក Sam ​បាន​បញ្ជាក់​ទៀត​ថា​មិន​ខ្វះ​ទេ​ក្លិប​ដែលចង់​បាន​រូបគេ​ទៅ​លេង​ជាមួយ ហើយ​លោក​ក៏​មិន​ឃាំង​ឱ្យ​រូបគេ​នៅ​ជាមួយ​លោក​រហូត​ដែរ។ បើ​ បុរិស ​បាន​ទៅ​លេង​នៅ​ក្រៅ​មែន ​ជា​បទ​ពិសោធន៍​ថ្មី​មួយ​របស់​គេ ហើយ​ក៏​បង្ហាញ​ឱ្យ​ឃើញ​ពី​កីឡាករ​បាល់ទាត់​របស់​កម្ពុជា​ដែរ។

 

កុក បុរិស ​អាច​នឹង​ចេញ​ពី​ក្រោន​ទៅ​លេង​នៅ​លីក​បរទេស​​​ឬ​​​​​ថៃ​ពេល​ចប់​រដូវកាលនេះ​

 

ចង់​ដឹង​ច្បាស់​ថា​គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន​និយាយ​យ៉ាង​ណា​ទៀត សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

 

 

​អត្ថបទ៖ មុន្នី រម្យ