ក្រុមហ៊ុន​មួយ​នៅ​ជប៉ុន ផលិត​​​គុយទាវ​​​ធ្វើ​ពី​សាច់​ឈើ

ក្រុមហ៊ុន​មួយ​នៅ​ជប៉ុន ផលិត​​​គុយទាវ​​​ធ្វើ​ពី​សាច់​ឈើ

ថ្មី​ៗ​នេះ​​ក្រុមហ៊ុន​មួយ​ក្នុង​​​ប្រទេស​ជប៉ុន​​ បាន​​បង្កើត​បាន​​​​នូវ​​ផលិត​ផល​​ថ្មី​មួយ​​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​​នោះ​គឺ​ គុយទាវ​​សរសៃ​ធ្វើ​ពី​សាច់ឈើ។

 

ក្រុមហ៊ុន​មួយ​នៅ​ជប៉ុន ផលិត​​​គុយទាវ​​​ធ្វើ​ពី​សាច់​ឈើ
 

ក្រុមហ៊ុន​​ Omikenshi កំពុង​វិវឌ្ឍ​​​បច្ចេកទេស​ថ្មី​​ដោយ​​​ធ្វើ​តាម​បច្ចេកវិទ្យា​​ផលិត​សំលៀក​បំពាក់​​ទៅ​ធ្វើ​ឲ្យ​សាច់​ល្បាយ​បណ្ដូល​​ឈើ​ទៅ​ជា​​សរសៃ​គុយទាវ​។ Omikenshi ដែល​មាន​ទីតាំង​ក្នុង​ទី​ក្រុង​អូសាកា​ គឺ​កំពុង​​​ធ្វើ​ពិសោធ​​​លើ​ជាតិ​​​​​សែលុយឡូស​ដែល​មិន​អាច​​រំលាយ​​ដោយ​បាន​​ដាក់​​​​សាច់​បណ្ដូល​ឈើ​លាយ​ជា​មួយរុក្ខជាតិ​ម្យ៉ាង​ឈ្មោះ​ Konjac ក្លាយ​ជា​​​ម្សៅ​ជាតិ​សរសៃ​ធ្វើ​​គុយទាវ​ដែល​ក្រុមហ៊ុន​បាន​​​ហៅ​ឈ្មោះ​វា​ថា “Cell-Eat”។

 

​គុយទាវ​​ Cell-Eat ដែល​មាន​គ្រឿង​ផ្សំ​ពី Konjac ​នោះ​​​​​គឺ​ត្រូវ​គេ​​ស្គាល់​ថា​ជា​ រុក្ខជាតិ​ម្យ៉ាង​​​សំបូរ​ជាតិ​វីតាមីន​ល្អ​ៗ រ៉ែ​ខនិជ​ និង​​ជាតិ​សរសៃ​ដែល​មាន​ផល​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព។ ​​​​​គុយទាវ​ថ្មី​នេះ​ត្រូវ​បាន​ឲ្យ​ដឹង​​ថា​ មាន​សមាសធាតុ​​​​ធាត់ ​និង​​ពុំ​មាន​ជាតិ​ស្អិត ជាតិ​កាបូន​ទាប ដោយ​ក្នុង​មួយ​ផោន (០,៤៥​គីឡូក្រាម​) ​នៃ Cell-Eat មាន​២៧​កាល់ឡូរី បើ​ប្រៀប​ធៀប​​ជា​មួយ​​​​គុយទាវ​​​សរសៃ​ធ្វើ​ពី​​អង្ករ​​​ស្រូវសាលី​គឺ​មាន​ ១ ៥៣៨ ជាតិ​កាល់ឡូរី។ ដូច​នេះ​ Cell-Eat គឺ​ជា​គុយទាវ​​ដែល​មាន​គុណភាព​ និង​សារប្រយោជន៍​​ចំពោះ​សុខភាព។

ចំពោះ​ដំណើរ​ការ​​ផលិតគុយទាវ​ Cell-Eat ជា​ផ្លូវ​ការ ​នឹង​ធ្វើ​ឡើង​នា​ឆ្នាំ​ក្រោយ។

 

ក្រុមហ៊ុន​មួយ​នៅ​ជប៉ុន ផលិត​​​គុយទាវ​​​ធ្វើ​ពី​សាច់​ឈើ
 

រដ្ឋាភិបាល​ជប៉ុន​​​បាន​អនុញ្ញាត​ឲ្យ​​សហគ្រាស​​ផលិតអាហារ​​​ជា​ច្រើន​ឲ្យ​​​​ជួយ​ផ្សព្វផ្សាយ ​​និង​​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ផលិត​អាហារ​ណា​ដែល​ល្អ​សម្រាប់​សុខភាព​ ដោយ​ពុំ​ចាំ​បាច់​​​មាន​ការ​បញ្ជាក់​​ពិនិត្យ​ពី​អាជ្ញាធរ​សុខភាព​ជប៉ុន។ ត្រឹម​រយៈ​ពេល​ចុង​ខែ​មុន​ ក្រុមហ៊ុន​សហគ្រាស​ចំនួន​ ១២០ បាន​មក​ចុះ​បញ្ជី​ ដើម្បី​​​​​ចាប់​ដំណើរ​ការ​ផលិត​​ផលិតផល​អាហារ​ដែល​មាន​គុណ​ភាព​ និង​ល្អ​សម្រាប់​សុខភាព​​លើ​ទីផ្សារ៕

 

​​ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail