ទម្លាប់​៩​យ៉ាង​ស្រីៗ​បំផ្លាញ​ស្បែក​មុខ​ខ្លួន​ឯង​ដោយ​មិន​ដឹង​ខ្លួន


ទម្លាប់​៩​យ៉ាង​ស្រីៗ​បំផ្លាញ​ស្បែក​មុខ​ខ្លួន​ឯង​ដោយ​មិន​ដឹង​ខ្លួន

មាន​ទម្លាប់​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​របស់​ស្រីៗ​បាន​បំផ្លាញ​សុខភាព​ស្បែក​មុខ​របស់​ពួកគេ​ដោយ​មិន​ដឹង​ខ្លួន​ឲ្យ​ដុនដាប​រហូត​ដល់​ខ្លះ​មិន​អាច​ស្រោចស្រង់​ឲ្យ​បាន​ដូច​ដើម ដូច​ជា ឡើង​មុន ជ្រួញ រោល​ស្បែក រន្ធ​ញើស​រីក​ធំ។ ចង់​ដឹង​ថា​មាន​ទម្លាប់​ធ្វេស​ប្រហែស​ទាំង​នោះ​មាន​អ្វី​ខ្លះ សូម​អាន ៩ ចំណុច​ខាង​ក្រោម​នេះ៖

 

១. មិន​បាន​លុប​សម្អាត​ស្បែក​មុខ​ឱ្យ​បាន​ជ្រះ​ល្អ មុន​ចូល​គេង​ (ជា​ពិសេស​ការ​លុប​សម្អាត​គ្រឿង​សំអាង)៖ ស្បែក​ត្រូវ​ការ​សម្រាក​ និង​ដក​ដង្ហើម​ឱ្យ​បាន​ស្រួល​ដូច​គ្នា​នៅ​ពេល​យប់​។ ចុះ​បើ​រយៈ​ពេល​ដ៏​វែង​ពេញ​មួយ​រាត្រី រន្ធ​ញើស​នៅ​តែ​គ្រង​ជាប់​ធូលី​ដី សារធាតុ​កខ្វក់​ពី​គ្រឿង​តែង​មុខ​ តើ​នឹង​មាន​អ្វី​កើត​ឡើង​ខ្លះ​លើ​ផ្ទៃ​មុខ​នា​ព្រឹក​ថ្ងៃ​បន្ទាប់​? មាន​អី​ក្រៅ​ពី​ឡើង មុន រោល ស្បែក​ស្ងួត​ ជ្រួញ និង​រន្ធ​ញើស​រីក​ធំ​! នេះ​ជា​អាការ​ទក់​ស្បែក​យ៉ាង​ធ្ងន់ធ្ងរ​ អ៊ីចឹង​ទេ​សូម​យក​ចិត្ត​ទុក​ដាក់​លាង​សម្អាត​គ្រប់​យ៉ាង​ចេញ​ពី​ផ្ទៃ​មុខ​ឱ្យ​បាន​ជ្រះ​ស្អាត និង​ត្រូវ​វិធី​ផង​។

 

 

ទម្លាប់​៩​យ៉ាង​ស្រីៗ​បំផ្លាញ​ស្បែក​មុខ​ខ្លួន​ឯង​ដោយ​មិន​ដឹង​ខ្លួន

 

 

២. ការ​ជ្រើសរើស​យក​ផលិតផល​មក​ប្រើ​ដោយ​មិន​បាន​អាន​ការ​ណែនាំ​ ថា​ផលិតផល​ជា​ប្រភេទ​ត្រូវ​នឹង​ស្បែក​មុខ​ដែរ​ឬ​អត់។

 

៣. ចូល​ចិត្ត​ជ្រើស​រើស​ផលិតផល​តាម​គ្នា ដោយ​មិន​បាន​ដឹង​ថា​ស្បែក​មុខ​គេ និង​យើង​មិន​ដូច​គ្នា។

 

៤. លាប​ច្រើន​ពេក៖ សូម​លាប​តែ​ក្នុង​បរិមាណ​សមរម្យ​សម្រាប់​ក្រែម​គ្រប់​ប្រភេទ​ទៅ​លើ​ស្បែក​មុខ​ មិន​ចាំបាច់​បំពោក​បៀក​រហូត​ទាល់​តែ​រលោង​ដូច​ប្រេង ឬ​លាប​កន្លែង​ដែល​មាន​បញ្ហា​ក្រាស់​ច្រើន​ជាង​ធម្មតា​នោះ​ទេ​ ព្រោះ​ក្រែម​ដែល​ក្រាស់​ជ្រុល​នឹង​បិទ​រន្ធ​ញើស​ ហើយ​ធ្វើ​ឱ្យ​ស្បែក​មិន​អាច​ដក​ដង្ហើម​បាន ជា​ពិសេស​មិន​បាន​ផ្ដល់​ប្រសិទ្ធភាព​លឿន​ ឬ​ឆាប់​រហ័ស​ជាង​លាប​ក្នុង​បរិមាណ​ធម្មតា​នោះ​ឡើយ (បរិមាណ​ប្រមាណ3-4 គ្រាប់​ពោត គឺ​ល្អ​បំផុត)។

 

៥. ផ្លាស់​ប្ដូរ​ផលិតផល​ប្រើ​លើ​ផ្ទៃ​មុខ​ញឹកញាប់​ពេក​ និង​ច្រើន​ប្រភេទ​ពេក​ក្នុង​រយៈពេល​ខ្លី​៖ នេះ​ជា​ការ​បំផ្លាញ​ស្បែក​មុខ​យ៉ាង​ធ្ងន់ធ្ងរ​ យ៉ាង​ហោច​ណាស់​គួរ​ទុក​ចន្លោះ​ពី​៣​ទៅ​៦​ខែ​ ក្នុង​ការ​ឱ្យ​ស្បែក​មុខ​ទទួល​យក​ផលិតផល​ផ្សេង​មក​ជំនួស​! ប្ដូរ​៣-​៤​មុខ​ក្រែម​ក្នុង​ពេល​ ១​ខែ​ សូម​ជឿ​ចុះ​ថា មិន​បាន​កន្លះ​ឆ្នាំ​ផង​ ស្បែក​មុខ​ទាំង​ស្រុង​នឹង​ខូច​ខាត​ដំណំ​ហើយ​ស្ទើរ​តែ​ ៨០​% មិន​អាច​ព្យាបាល​ឱ្យ​ត្រលប់​មក​ដូច​ដើម​បាន!

 

៦. ប្រើ​សារធាតុ​ធ្វើ​ឱ្យ​ស្បែក​ឆាប់​ ស ច្រើន​ហួស​កម្រិត។​

 

៧. ប្រើ​ទឹក​ក្ដៅ​មក​លុប​សម្អាត​មុខ​ញឹកញាប់​ពេក៖ ប្រការ​នេះ​ធ្វើ​ឲ្យ​ស្បែក​មុខ​កាន់​តែ​ស្ងួត​ឡើងៗ។ បើ​ចំ​ខែ​កត្តិក​ធ្លាក់​ខ្យល់​វិញ កាន់​តែ​វីវរ​តែ​ម្ដង ព្រោះ​ស្បែក​ស្ងួត​ហើយ មក​លាង​ថែម​ឲ្យ​កាន់​តែស្ងួត​ទៀត។ យ៉ាង​ណា​ក៏​ដោយ អ្នក​អាច​លាង​ជម្រះ​ស្បែក​មុខ​ដោយ​ទឹក​ក្ដៅ​ឧនៗ​ត្រឹម​២​ដង​ក្នុង​មួយ​សប្ដាហ៍​បាន។

 

៨. ទទួល​ទាន​ដំណេក​មិន​បាន​គ្រប់គ្រាន់។

 

៩. ហាម​បិទ​ម៉ាស​ជាប់​លើ​ផ្ទៃ​មុខ​យូរ​ម៉ោង​ពេក​លើស​ពី​ការ​ណែនាំ៖ ការ​បិទ​ម៉ាស​ជា​ធម្មតា​ប្រើ​ពេល​ត្រឹម​១៥-២០​នាទី​ប៉ុណ្ណោះ។ អ្នក​បិទ​ម៉ាស​ភាគ​ច្រើន​តែង​មាន​អារម្មណ៍​ស្រួល​លង់លក់​រហូត​ដល់​រាប់ម៉ោង​ឯណោះ។ ការ​នេះ​ធ្វើ​ឲ្យ​រន្ធ​ញើស​ស្បែក​មុខ​ហប់។

 

ដើម្បី​ជា​ជំនួយ​ដល់​ស្បែក​ ផន និង​វ៉ាសឺលីន​ មាន​ផលិតផល​ជាច្រើន​ប្រភេទ​សម្រាប់​ថែរក្សា​ សម្រស់​ផ្ទៃ​មុខ និង​ដង​ខ្លួន។ ក្រែម​លាប​មុខ​ផន ផ្តល់​សំណើម និង​ធ្វើ​ឲ្យ​ស្បែក​មុខ​ស​ម៉ត់​រលោង​តាម​បែប​ធម្មជាតិ ចំណែក​ឯ​ឡេ​លាប​ស្បែក​វ៉ាសឺលីន​វិញ​ជួយ​ឲ្យ​ស​ភ្លឺ​ថ្លា​។

 

ក្នុង​ខែ​វិច្ឆិកា​នេះ ផន និង​វ៉ាសឺលីន​ក៏​មាន​កម្មវិធី​ផ្ដល់​ជូន​ពិសេស​នៅ​តាម​ផ្សារ​ទំនើប​និង​ ឱសថស្ថាន​ទំនើប​ៗ​នៅ​ភ្នំពេញ ដូចជា ផ្សារ​ឡាក់គី, ផ្សារ​អ៊ីអន, Guardian, Ucare Pharma, តូប​ថែរក្សា​សម្រស់​របស់​ផន​ផង​ដែរ។ ទិញ​ក្រែម​លាប​មុខPond Flawless White 50g ឬ​ឡេ​លាប​ស្បែក​វ៉ាសឺលីន​ 400ml នឹង​ទទួល​បាន​កាបូប Makeup ផន, អាវយឺត, ឆ័ត្រ, កាបូប​យួរ ឬ​កន្សែង​បង់​ក។ លើស​ពី​នេះ​ក៏​មាន​ការ​ទិញ​១ ថែម​១​ផង​ដែរ។ ការ​ផ្ដល់​ជូន​ពិសេស​អាច​ខុស​គ្នា​តាម​ទីកន្លែង​និង​ខែ​នីមួយៗ៕

 

 

ទម្លាប់​៩​យ៉ាង​ស្រីៗ​បំផ្លាញ​ស្បែក​មុខ​ខ្លួន​ឯង​ដោយ​មិន​ដឹង​ខ្លួន