ទាល់​តែ​ដឹង​ថា យើង​ធាត់​ត្រង់​កន្លែង​ណា ទើប​យើង​អាច​សម្រក​ទម្ងន់​បាន​ជោ​គ​ជ័យ

មនុស្សភាគច្រើន មិនបានដឹងឡើយ ថាការធាត់ មានច្រើនបែប ច្រើនសណ្ឋាន ហើយមនុស្ស ដែលធាត់ភាគច្រើនមិន បានដឹងឡើយថា ខ្លួនធាត់ត្រង់ កន្លែងណា ដឹងត្រឹមថាខ្លួន គេធាត់ហើយ ចង់សម្រកទំងន់ ។ ថ្ងៃនេះ ខេមបូ នឹងបង្ហាញពី ដំណោះស្រាយ តាមប្រភេទ នៃការធាត់ នីមួយៗ។ អ្នកទាំងអស់ គ្នាអាចមើលរូបភាព ខាងក្រោមនេះ តើរូបភាពមួយ ណាដែលបង្ហាញ ពីភាពធាត់ របស់អ្នក?

ទាល់​តែ​ដឹង​ថា យើង​ធាត់​ត្រង់​កន្លែង​ណា ទើប​យើង​អាច​សម្រក​ទម្ងន់​បាន​ជោ​គ​ជ័យ

រូបភាពទី 1 : បង្ហាញពីភាពធាត់ ដោយលើសជាតិស្ករ ឬ ធាត់ដោយញ៉ាំច្រើនពេក

ចំពោះដំណោះស្រាយ សំរាប់ភាពធាត់ ប្រភេទទី 1 នេះ អ្នកទាំងអស់ គ្នាគួរតែកាត់ បន្ថយការ ទទួលទានអាហារ និង ធ្វើលំហាត់ប្រាណ យ៉ាងតិច 30 នាទីក្នុងមួយថ្ងៃ ។

រូបភាពទី 2 : បង្ហាញពីការលើសទង្ងន់ ដោយសារការស្ត្រេសច្រើនពេក

ភាពធាត់ ប្រភេទទី 2 នេះ គឺបណ្តាលមក ពីអ្នកមាន អារម្មណ៍ស្ត្រេស បាក់ទឹកចិត្ត និង ថប់អារម្មណ៍ ហើយមនុស្ស ដែរទទួលរង ពីការធាត់នេះ ភាគច្រើន ចូលចិត្តញ៉ាំ របស់ផ្អែមៗ ដូចជា សូកូឡា ឬ បង្អែមផ្សេងៗ។ ចំពោះដំណោះស្រាយ សំរាប់ភាពធាត់ ប្រភេទទី 2 នេះ គឺអ្នកត្រូវធ្វើ សកម្មភាពអោយ បានច្រើន ដើម្បីបន្ធូរភាព តានតឹងក្នុងចិត្ត និង​ ចៀសវាងការ ទទួលទាន់ របស់ផ្អែមៗ ។

រូបភាពទី 3 : ការធាត់ សារជាតិ Gluten

ភាពច្រើនភាព ធាត់ប្រភេទនេះ បណ្តាលមកពី អតុល្យភាព នៃអរម៉ូន កំឡុងពេល ពេញវ័យ របស់មនុស្សស្រី ។ ចំពោះដំណោះស្រាយ អ្នកគួរតែ ចៀសវាងការ ជក់បារី ការផឹកស្រា គ្រឿងស្រវឹង និង ការអង្គុយយូរពេក ហើយអ្នកគួរតែ ធ្វើលំហាត់ប្រាណ អោយបានច្រើន ដើម្បីសម្រកទង្ងន់ ។

រូបភាពទី 4 : បង្ហាញពីការធាត់ ដោយសារជាតិខ្លាញ់នៅក្បាលពោះកកកុញ ច្រើនពេក

ភាពធាត់ប្រភេទនេះ កើតឡើង ដោយសារប្រព័ន្ធ រំលាយអាហារ មិនអាចរំលាយ ជាតិខ្លាញ់បានល្អ ដែលធ្វើអោយវា ស្ថិតនៅកក កុញពេញពោះ ភាពធាត់ប្រភេទ នេះភាគច្រើន បណ្តាលមកពី បញ្ហាផ្លូវដង្ហើម ចំពោះដំណោះស្រាយ អ្នកត្រូវតែ កាត់បន្ថយការ ទទួលទាន គ្រឿងស្រវឹងផ្សេងៗ ។

រូបភាពទី 5 : បង្ហាញពីការធាត់ដោយសារតែ បញ្ហាសរសៃឈាម

ការធាត់ប្រភេទ នេះបណ្តាល មកពី ដំណរហ្សែន ដែលធ្វើអោយ សរសៃឈាម មិនអាចបញ្ចូន ឈាមបានល្អ ហើយភាគច្រើន វាកើតឡើង លើស្ត្រីមាន ផ្ទៃពោះ និង អ្នកដែលមាន បញ្ហាហើមជើង។ ចំពោះដំណោះស្រាយ អ្នកគួរតែធ្វើ លំហាត់ប្រាណ អោយបានច្រើន ដូចជាការរត់ ជាដើម ។

រូបភាពទី 6 : បង្ហាញការធាត់ដោយ អសកម្ម

ការធាត់ប្រភេទនេះ បណ្តាលមកពី យើងញ៉ាំអាហារ មិនបានទៀតទាត់ ធ្វើអោយការ រំលាយអាហារ មានភាពយឺតយ៉ាវ។ សំរាប់ដំណោះស្រាយ អ្នកមិនគួររំលង ការទទួលទាន អាហារទាំង 3​ ពេល ច្រើនម៉ោងពេកទេ ។

យ៉ាងណាមិញ ទាំងនេះជាបញ្ហា ដែលបណ្តាល អោយយើងធាត់ ដោយមិនដឹងខ្លួន​ ដូចនេះដើម្បី ចៀសវាងការធាត់ ដែលបណ្តាល មកពីចំនុចទាំង 6 ដែលបាន រៀបរាប់ខាងលើ សូមអ្នកទាំងអស់ គ្នាអនុវត្តតាមដំណោះស្រាយ តាមចំនុចនីមួយៗ អោយបានត្រឹមត្រូវ ។

  • ដោយ: Samphas
  • 9:56 AM, 23 November
  • ប្រភព: healthtipsportal
  • Tag: សុខភាព