លោក Klopp៖ ជ័យជម្នះនៅ Etihad អាចនឹងផ្តល់ការជឿជាក់ដ៏ធំដល់ Liverpool

លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់ Liverpool សង្ឃឹម​ថា ការ​ទទួល​ជ័យ​ជម្នះ​ដ៏​រំភើប​ក្នុង​លទ្ធ​ផល ៤-១ របស់​ក្រុម​លោក​លើ​ក្រុម​ជើង​ខ្លាំង Manchester City នឹងផ្តល់​ការ​ជឿ​ជាក់​ដល់​​កីឡាករ​របស់​លោក​ថា ពួក​គេ​​​អាច​ជម្នះ​រាល់​ឧប​ស័គ្គ​ទាំង​អស់​។ ខ្សែ​ប្រយុទ្ធ Roberto Firmino បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​​ជា​​​លើក​ដំបូង​សម្រាប់ Liverpool និង​​បាន​ជួយ​ឲ្យ​មិត្ត​រួម​ក្រុម​រក​បាន​២​​គ្រាប់​ទៀត ខណៈ​ដែល​ក្រុម​ភ្ញៀវ​​បាន​ធ្វើ​ការ​នាំ​មុខ ៣-០ ក្នុង​រយៈ​ពេល​៣២​នាទី​ដំបូង​នៅ​កី​​ឡដ្ឋាន Etihad កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​ខ្សែ​ការ​ពារ Martin Skrtel បាន​បំ​ពេញ​ជ័យ​ជម្នះ​នេះ ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ Sergio Aguero បាន​កាត់​បន្ថយ​ការ​ដេញ​តាម​ពី​ក្រោយ​​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​នៅ​មុន​ពេល​បញ្ចប់​តង់​ទី​១​។
1
បច្ចុប្បន្ន ក្រុម Liverpool បាន​ផ្តួល​​ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក Chelsea និង Man City ក្នុង​ការ​ប្រកួត​ក្រៅ​ដី​ជាប់​ៗ​គ្នា ហើយ​ខណៈ​ដែល​ពួកគេ​​ដេញ​តាម​ពីក្រោយ​ក្រុម​ស្ថិត​ក្នុង​​កៅអី​ឈ្នះទៅ​លេង​​ក្រប​ខ័ណ្ឌ Champions League លោក Klopp ជឿ​ជាក់​ថា ការ​ជឿ​ជាក់​​លើ​ខ្លួន​ឯង​ដ៏​សំខាន់​កំពុង​​តែ​កើន​​ឡើង​។ នៅ​ពេល​ដែល​ត្រូវ​បាន​ចោទ​​សួរ​អ្វី​ដែល​បានផ្លាស់​ប្តូរ​សម្រាប់​ក្រុម Liverpool បើគិត​ចាប់​តាំង​ពី​​ពីការ​បណ្តេញ​ចេញ​លោក Brendan Rodgers កាលពី​ខែ​មុន បាន​ឆ្លើ​ថា៖ «សម្រាប់យើង វា​​មិន​សំខាន់​ឡើយ​​ចំពោះ​អ្វី​ដែល​ផ្សេង​គ្នា​។ អ្វី​ដែល​សំណខាន់​នោះគឺ​ថា យើង​អាច​ឃើញ និង​មាន​​អារម្មណ៍​ថា មានការ​​អភិ​វឌ្ឍ​មួយ​ក្នុង​ការ​ប្រកួត​របស់​យើង​​​។ នោះ​ជា​មូល​ហេតុ​ដែល​ខ្ញុំនិយាយ​ថា យើង​មិនអាច​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង​យប់​នេះ​ឡើយ​។ មិន​មែន​ត្រឹម​តែ​ក្នុង​​តំបន់​ប្រយុទ្ធ​ឡើយ ពីព្រោះ​ពួកគេ​ក៏​ធ្វើ​បាន​ល្អក្នុង​តំបន់​ការ​ពារ​ផង​ដែរ ហើយ​យើង​អាច​​ចាប់​ផ្តើម​​ជឿ​ជាក់​លើ​ភាព​ខ្លាំង​របស់​យើង​»​៕

ប្រភព​ព័ត៌​មាន៖ BBC