Wifi គឺ​ជា​ឃាតករ​ឈាម​ត្រជាក់​ដែល​អាច​សម្លាប់​យើង​បន្តិច​ម្តងៗ​

Wifi គឺ​ជា​ឃាតករ​ឈាម​ត្រជាក់​ដែល​អាច​សម្លាប់​យើង​បន្តិច​ម្តងៗ​

Wifi គឺជា​របស់​មួយ​ដ៏​អស្ចារ្យ​ក្នុង​សម័យ​ទំនើប​មួយ​នេះ​។ យើង​អាច​រក​សេវា Wifi បាន​ស្ទើតែ​គ្រប់ ទីកន្លែង ហើយ​វា​ក៏​អាច​ភ្ជាប់​ទៅនឹង​ឧបករណ៍​ជា​ច្រើន សម្រាប់​មនុស្ស​ប្រើប្រាស់ ដោយ​មិនបាច់ ត​ខ្សែ​អ្វី​ដែរ​។ អ្នកប្រើប្រាស់​ភាគច្រើន​គឺ​ប្រើ​ទៅលើ​ទូរស័ព្ទដៃ ដូច្នេះហើយ មាន​ក្រុមហ៊ុន ជាច្រើន​ដែល បាន​ទទួល​អត្ថប្រយោជន៍​ច្រើន​បំផុត​កាលពី​ពួកគេ​ផលិត​របស់​នេះ​ឡើង​។ ទោះបីជា​អ្នក​ផលិត ផ្តល់ ជា​ការណែនាំ​យ៉ាង​ពិសេស​ដល់​អតិថិជនរ​បស់​ខ្លួន​ដើម្បី​អាច​ការពារ​ពួកគេ​ពី​កាំរស្មី​គ្រោះថ្នាក់​ក៏ដោយ ក៏​យើង​មិន​ប្រាកដ​ថា​វា​គឺជា​ការពិត​ទាំងស្រុង​នោះ​ដែរ​។

​ដូច​អ្នក​ធ្លាប់​ដឹង​រួចហើយ​ថា ឧបករណ៍​គ្មាន​ខ្សែ​ដូចជា ថា​ប្លេត ទូរស័ព្ទដៃ និង​កុំព្យូទ័រ​ឡេប​ថប់​សុទ្ធតែ​អាច​ត​ភ្ជាប់​អ៊ីន​ធើ​ណិ​ត​wifi​បាន​ទាំងអស់​។ អ្វី​ដែល​ពិសេស​នោះ​គឺថា ការតភ្ជាប់​បណ្តាញ​អ៊ី​ន​ធើ​ណិតដោយ​មិន​មាន​ខ្សែ​បែបនេះ​មាន​គ្រោះថ្នាក់​ខ្លាំង ហើយ​ក៏​ជះឥទ្ធិពល​អាក្រក់​ដល់​សុខភាព​មនុស្ស​យើង​ដែរ​។ យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​រួច​អំពី​រឿង​នេះ ប៉ុន្តែ​នៅតែ​មិន​ខ្វល់​នឹង​វា​ទៀត​ព្រោះ​យើង​មិន​បានដឹង​ការពិត​ទាំងស្រុង​របស់​វា​នៅ​ឡើយ​។  ទីភ្នាក់ងារ​សុខាភិបាល​អង់គ្លេស (British Health Agency) បាន​ធ្វើ​ការសង្កេត​មួយ​ដើម្បី​អះអាងថា​ឧបករណ៍​ចម្លង​អ៊ី​ន​ធើ​ណេត​ឥត​ខ្សែ និង​ការបញ្ជូន​អ៊ី​ន​ធើ​ណិ​ត​wifi នោះ​ប៉ះពាល់​ដល់​ការលូតលាស់​របស់​មនុស្ស និង​រុក្ខជាតិ​ប៉ុណ្ណា​។

​ខាងក្រោម​នេះ​គឺជា​ផលវិបាក​តែ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​កើតចេញ​ពី​ការប៉ះពាល់​របស់ Wifi៖

  • ​កង្វះ​ការ​ផ្ចង់​អារម្មណ៍​
  • ឧស្សាហ៍​ឈឺក្បាល​
  • ​ឈឺ​ក្នុង​ត្រចៀក​
  • ​អស់កម្លាំង​រ៉ាំរ៉ៃ​
  • ពិបាក​គេង

ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​វិធី​ដែល​អ្នក​អាច​កាត់បន្ថយ​ការខូចខាត​ខ្លាំង​ដែល​បណ្តាល​មកពី Wifi ។ វិធីសាស្ត្រ​ការពារ​កូន​អ្នក​ពី​រលក​អេឡិចត្រូ​ម៉ាញ៉េទិច​៖

  • ​បិត Wifi គ្រប់​ពេល​ដែល​លែង​ប្រើ​វា​ទៀត​
  • ​ប្រើ​ខ្សែ​ទូរស័ព្ទ​ទាញ​អ៊ី​ន​ធើ​ណិ​ត​ជំនួស​ការមិន​ប្រើ​ខ្សែ​
  • ​ត្រូវ​ផ្តាច់​កម្មវិធី​ទាញ Wifi ជានិច្ច​មុនពេល​ចូល​គេង​
  • ​មិន​ត្រូវ​ព្យាយាម​ប្រើប្រាស់​ប្រអប់ Wifi ក្នុង​ផ្ទះបាយ និង​បន្ទប់​គេង​ឡើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។