វិធី​សាស្រ្ត​នេះ​ទុក​ដោះ​ស្រាយ​ពេល​ដែល​អ្នក​បើក iPhone អត់ចេញ

បញ្ហានេះ វាមិនសូវជាកើត ឡើងប៉ុន្មានទេ តែប្រសិនបើ វាកើតឡើង វាអាចនឹង ពិបាក ដោះស្រាយ សម្រាប់មិត្ត អ្នកអាន ដែលមិនទាន់ ដឹងពីវិធី ដោះស្រាយ និង ប្រញ៉ាប់ទៅរក ជាងជុសជុល នាំអោយកាន់តែមាន បញ្ហាធំជាង ពេលមិនទាន់ ដោះស្រាយ។ បញ្ហានេះ វាមិនសូវ ជាធំដំ នោះទេ អ្នកអាច ដោះស្រាយ វាដោយខ្លួន ឯងបាន ប្រសិនបើវា មានបញ្ហា Software តែប្រសិនបើ ធ្វើតាមអ្វី ដែលយើង មិនចេញទៀត ដំណោះស្រាយ ចុងក្រោយ មានតែទៅរក ជាងទេ ទើបអាច ដោះស្រាយបាន។

វិធី​សាស្រ្ត​នេះ​ទុក​ដោះ​ស្រាយ​ពេល​ដែល​អ្នក​បើក iPhone អត់ចេញ

បញ្ហានេះ វាអាចកើតឡើង មកពី iPhone អស់ថ្ម ហើយចំ ពេលដែល Software ដំណើរការ មិនល្អ ទើបបណ្តាលអោយ គាំងតែម្តង ហើយអ្នក មិនអាចបើក វាចេញ វិញទេ មានតែ Restore តែមុននឹង ធ្វើការ Restore វា យើងត្រូវធ្វើ វាអោយក្លាយ ទៅជា Recovery mode សិន តាមវិធីសាស្រ្ត ងាយៗខាង ក្រោមនេះ៖

  • ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ
  • បើកកម្មវិធី iTunes
  • ចុចប៊ូតុង Power និង ប៊ូតុង Home អោយជាប់ បើទោះបីជា វាចេញ រូបផ្លែប៉ោម ក៏ដោយ លុះត្រាតែ អ្នកឃើញ Recovery mode សិនចាំ ព្រលែងដៃ

វិធី​សាស្រ្ត​នេះ​ទុក​ដោះ​ស្រាយ​ពេល​ដែល​អ្នក​បើក iPhone អត់ចេញ

(រូបភាព Recovery Mode)

បន្ទាប់មក iTunes នឹងប្រាប់អ្នកថា iPhone អ្នកកើតអី ហើយវា តម្រូវអោយ Update ឬ Restore ហើយតែសូម កុំភ្លេច Back Up ទុកផង ជៀសវាង បាត់បង់ ទិន្នន័យផ្សេងៗ។ ប្រសិនបើអ្នក មិនអាច ធ្វើបានជោគជ័យ តាមការ ណែនាំ ខេមបូ នោះវាបណ្តាល មកពីបញ្ហា Hardware ហើយត្រូវដើរ រកជាង ទូរស័ព្ទទើបអាច ដោះស្រាយ បញ្ហានេះបាន តែគួររក ជាងណា ដែលគិតថា ទុកចិត្ត ព្រោះបើប៉ះ ចំជាងខុស អ្នកអាចនឹង ស្តាយក្រោយ។

  • ដោយ: Meng
  • 9:41 AM, 23 November
  • ប្រភព: iGeeks Blog
  • Tag: ចំណេះដឹងទូទៅ