វេទិកា​សាធារណៈ​ស្តី​ពី​ច្បាប់​ចរាចរណ៍ផ្លូវ​គោក​ថ្មី​នៅ​ខេត្ត​ត្បូង​ឃ្មុំ

ខេត្ត​ត្បូង​ឃ្មុំ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា នេះ សិស្សានុសិស្ស រួម​ជាមួយ​ប្រជា​ពលរដ្ឋ លោក​គ្រូ​ អ្នក​គ្រូ​សរុប​ជាង​១០០០​នាក់​បាន​ចូល​រួម​វេទិកា​សាធារណៈ​នៅ​វិទ្យា​ល័យ​ប៊ុន រ៉ានី ហ៊ុន សែន មេមេត់ ដើម្បី​ស្តាប់​ពីការ​ផ្សព្វ​ផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​។

វេទិកា​នេះ​ប្រព្រឹត្ត​ទៅ​ក្រោមវត្ត​មាន​លោក​លី ឡេង ប្រធាន​គណៈ​កម្មា​ធិការ​សាខា​កាក​បាទ​ក្រហម​ខេត្ត​ត្បូង​ឃ្មុំ​ និង​មានការ​ចូល​រួម​ពី​តំណាង​អង្គ​ការ​IARD ។

ក្នុង​វេទិកា​នោះ​ ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​បាន​សំណូម​ពរ​ឱ្យ​ឈប់​ចាក់​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​តាម​ទូរ​ទស្សន៍​ដើម្បី​ចៀស​វាងកុំឱ្យ​កើត​មាន​​គ្រោះ​ថ្នាក់​ចរាចរណ៍​ ឬ​គ្រោះ​ថ្នាក់​​​ផ្សេងៗទៀត៕