មុខម្ហូប ​“សាច់មាន់​ទ្រង់​គ្រឿង” ​និងវិធី​ធ្វើ​

ថ្ងៃនេះ​ យើងខ្ញុំ​សូមធ្វើការណែ​នាំអំពីមុខម្ហូប​មួយមុខ​បន្ថែម​ទៀត​ ដែល​កំពុង​ពេញនិយម​យ៉ាងខ្លាំង​ ជាពិសេស​នៅតាម​បណ្តាភោជនីយដ្ឋាន​តូច-ធំ​នានា ។ ​ម្ហូបមួយ​មុខនេះ​មានឈ្មោះ​ថា សាច់មាន់​ទ្រង់​គ្រឿង ​ដែលវិធីធ្វើ​មានភាព​ងាយ​ស្រួល ​និងត្រូវការ​ប្រើប្រាស់​គ្រឿង​ផ្សំ ​ដែលមាន​នៅក្នុងផ្ទះបាយ​ស្រាប់​តែប៉ុណ្ណោះ។​
មុខម្ហូប ​“សាច់មាន់​ទ្រង់​គ្រឿង” ​និងវិធី​ធ្វើ​គ្រឿងផ្សំ៖ ​
•ភ្លៅមាន់​ (២ភ្លៅ)​•ស្រា​ (១ ស្លាបព្រាបបាយ)​•ទឹកធម្មតា ​(៣ ស្លាបព្រាបាយ)​•ទឹកស៊ី​អ៊ីវខាប់ ​(៣ ស្លាបព្រាបាយ)​•ស្ករស​ (កន្លះស្លាប​ព្រាបាយ)​•អំបិល ​(១ ស្លាបព្រាកាហ្វេ)​•ប៊ីចេង​ (១ ស្លាបព្រាកាហ្វេ)​•ខ្ញីហាន់ហើយ ​(៤០ ក្រាម)​•ម្ទេស​ (១ ផ្លែ)​

របៀបធ្វើ៖​1.ជាដំបូង ​អ្នកត្រូវលាង​សាច់មាន់​ឱ្យស្អាត​ជាមុនសិន ។​ ហាន់ម្ទេស​ជាចំណិតៗ​ បញ្ឆិត​ស្ដើងៗ ។​2.ដាក់ប្រេងឆា ​រួចឆាទឹក​ស៊ីអ៊ីវខាប់​ បន្ទាប់​ម​កចាក់ ​ស្រា, ​ស្ករស, ​ទឹកធម្មតា,​ អំបិល,​ និងប៊ីចេង​ចូល ​រួចឆាឱ្យបាន​សព្វ ​ទុកឱ្យត្រជាក់ ។ ​បន្ទាប់មក​ ប្រឡាក់សាច់​មាន់ឱ្យ​ចូលជាតិ​ជាមួយគ្រឿង​ដោយឡែក​ និង​ផ្អាប់ទុករយៈ ​ពេល ២​ម៉ោង ។​3.បន្ទាប់​មកទៀត ​ដាក់ចំហុយ​សាច់មាន់​ឱ្យបានរយៈ​ពេល​ប្រមាណ ​២០នាទី​ រួចហើយ​ស្រង់វាចេញ​មកក្រៅ​ទុកឱ្យ​ត្រជាក់ ​កាត់​ជាដុំៗ ​រៀបដាក់ចាន ​បន្ទាប់មក​យកទឹកគ្រឿង​ខាប់ដែល​បានឆារួច​រាល់នោះ​ មកស្រោច​ពីលើសាច់​មាន់​ ហើយ​រោយម្ទេស ​និងខ្ញីពី​លើ​ នោះ​អ្នកនឹង​ទទួលបាន​មុខម្ហូប​ “សាច់មាន់​ទ្រង់គ្រឿង” ​ដ៏ឈ្ងុយ​ឆ្ងាញ់​មួយចាន ៕​
ដោយ៖ ឈូក ស
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភព៖ Khmerfoodrecipes