វីធីធ្វើ​ខាត់ណា​​ទឹកភ្នែក​ឱ្យមាន​រស​ជាតិឆ្ងាញ់​

គ្រឿងផ្សំ៖​សាច់គោ​ ( សាច់ផុយ ) ​ហាន់ជាបន្ទះៗ​ខាត់ណា ​កាត់ជាកង់ ​( កុំវែងរឺខ្លីពេក )​ខ្ទឹមស​ ខ្ទឹមក្រហម ​ចិញ្ច្រាំ​ទឹក​ក្រូចឆ្មា​ម្ទេស​ស្រស់​ ( ដាក់អោយ​ច្រើន )​ស្ករស ​ម្សៅស៊ុប ​អំបិល​ បីចេង​
វីធីធ្វើ​ខាត់ណា​​ទឹកភ្នែក​ឱ្យមាន​រស​ជាតិឆ្ងាញ់​វិធីធ្វើ​

ដាំទឹក​អោយពុះ ​រួចដាក់​ខ្លាញ់ចូល​បន្តិច ​( ដើម្បី​អោយ​បន្លែ​នៅខៀវ​ល្អ ) ​ហើយដាក់ខាត់​ណាចូល ​ស្រុះកុំអោយ​ឆ្អិនពេក​ រួចស្រង់​ចេញ​មកដាក់​ក្នុងទឹក​ត្រជាក់ ​បន្ទាប់មក​យករៀប​ដាក់លើ​ចាន ​អោយ​បានស្អាត​ដាក់ខ្លាញ់​ចូលក្នុង​ខ្ទះ ​ទុកអោយ​ក្ដៅ ​ដាក់​សាច់គោ​ចូល ចៀន​ត្រឡប់ចុះ​ត្រឡប់​ឡើង​ (តែមួយភ្លែតទេ) ​ស្រង់​ចេញយក​មក​ហាន់​ ជាដុំៗ​ល្មម​ ហើយ​យកមក​ដាក់ក្នុង​ចាន​ ដែល​ត្រូវទទួលទាន​ជាមួយ​ខាត់ណា​ច្របាច់ទឹក​ក្រូចឆ្មា​ចូលក្នុង​ចានមួយ​ផ្សេងទៀត​ ហើយដាក់​ខ្ទឹមស ​ខ្ទឹមក្រហម ​និង ​ម្ទេស ​ទុកប្រហែល​ 10 នាទី ​( ដើម្បីកុំអោយ​ក្រពុលខ្ទឹម )​ រួចហើយ​ដាក់ស្ករស​ ទឹកត្រី ​ម្សៅស៊ុប ​និង ​បីចេង​បន្តិច ​កូរអោយ​សព្វរលាយ​ចូលគ្នា​អស់ភ្លក់​មើល​អោយល្មម ​ទើបយក​មកស្រោច​ពីលើសាច់ ​និង ខាត់ណា​ ដែលបាន​ត្រៀមទុក ​រួចជាការ​ស្រេច ៕​
អត្ថបទ៖ដេវីដ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​