ចិន ប្រកាសសង្គ្រាមជាមួយ ISIS ក្រោយការសម្លាប់ ចំណាប់ខ្មាំងជនជាតិចិន

ចិន៖ លោកប្រធានាធិបតីចិន សីុ ជីងពីង បានសន្យាថា លោកនឹងបើកការវាយប្រហារ ទៅលើក្រុមភេរវករដែលបានសម្លាប់ បុរសជនជាតិចិន Fan Jinghui និងបុរសជនជាតិណ័រវេ Ole Johan Grimsgaard-Ofstad។

ប្រទេសចិននឹង ចូលរួមក្នុងការវាយប្រហារ ទៅលើពួក ISIS បន្ទាប់ពីពួកគេបានសម្លាប់ជនជាតិចិន ៤នាក់រួចមកហើយក្នុងការវាយប្រហារ ចំនួនពីរលើកក្នុងសប្តាហ៏នេះ។ លោកប្រធានាធិបតីចិន សីុ ជីងពីងបានលើកឡើងថា ប្រទេសចិននឹង ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយសហគមន៍អន្តរជាតិ ប្តេជ្ញាបង្ក្រាបលើប្រតិបត្ដិការភេរវកម្មហិង្សា ដែលបានបំផ្លាញជីវិតមនុស្សគ្មានកំហុស និងការពារសន្តិភាពនិងសន្តិសុខពិភពលោក។ លោកក៏បានស្នើសុំអោយនាយកដ្ឋាន ដែលពាក់ព័ន្ធទាំងឡាយ បង្កើនសុវត្ថិភាពនិងសន្តិសុខ នៅក្រៅព្រំដែនរបស់ប្រទេសចិនផងដែរ។ លោក សីុ ជីងពីងក៏បានថ្កោលទោស ចំពោះការវាយប្រហារសណ្ឋាគារមួយ នៅក្នុងរដ្ឋធានីរបស់ប្រទេសម៉ាលី ដែលបានសម្លាប់មនុស្សច្រើន ជាងមនុស្សកាលពីថ្ងៃសុក្រ ទី២០ វិច្ឆិកា ដោយក្នុងនោះក៏មាននាយកប្រតិបត្តិ ជនជាតិចិន៣នាក់ មកពីក្រុមហ៊ុនផ្លូវដែកចិនផងដែរ។

ដោយឡែកប្រទេសណ័រវេរ ក៏មានប្រតិកម្មចំពោះការសម្លាប់ចំណាប់ខ្មាំង ជនជាតិខ្លួនដែរ ខណៈពេលនេះទាំងប្រទេសចិន និងប្រទេសណ័រវេរបានចូលរួមក្នុងរដ្ឋាភិបាលចម្រុះ ដែលដឹកនាំដោយអាមេរិក និងរុស្ស៊ី ក្នុងការវាយប្រហារតាមផ្លូវអាកាស នៅក្នុងទឹកដីដែលកាន់កាប់ដោយក្រុម ISIS ក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់៕

ចិន ប្រកាសសង្គ្រាមជាមួយ ISIS ក្រោយការសម្លាប់ ចំណាប់ខ្មាំងជនជាតិចិន

លោកប្រធានាធិបតីចិន សីុ ជីងពីង

ចិន ប្រកាសសង្គ្រាមជាមួយ ISIS ក្រោយការសម្លាប់ ចំណាប់ខ្មាំងជនជាតិចិន

 បុរសជនជាតិចិន Fan Jinghui និងបុរសជនជាតិណ័រវេ Ole Johan Grimsgaard-Ofstad ដែលត្រូវបានគេសម្លាប់

ប្រភព៖

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត