នគរបាលខណ្ឌ ជ្រោយចង្វារ បង្ហាញមុខ ក្រុមចោរប្លន់ និងមុខសញ្ញា ចែកចាយ គ្រឿងញៀន៥នាក់

ភ្នំពេញ : នគរបាល ខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានបង្ហាញ មុខជនសង្ស័យ ចំនួន៥នាក់ ក្នុងនោះ២នាក់ ពាក់ព័ន្ធបទល្មើសប្លន់ប៉ងយកទ្រព្យសម្បត្តិជនរងគ្រោះ នៅសង្កាត់កោះដាច់ និង៣នាក់ផ្សេងទៀត ពាក់ព័ន្ធសកម្មភាព ចែកចាយគ្រឿងញៀន សង្កាត់ បាក់ខែង។

មន្រ្តីនគរបាល ខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា សម្រាប់ករណីចែកចាយគ្រឿងញៀន កម្លាំងនគរបាល បានចាប់ខ្លួន ជនសង្ស័យ៣នាក់ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ដោយដកហូតថ្នាំញៀនមួយកញ្ចប់ធំ ម៉ូតូមួយគ្រឿងផងដែរ។

ដោយឡែកករណីប្លន់វិញ កម្លាំងនគរបាល បានចាប់ខ្លួន ជនសង្ស័យ២នាក់ ក្រោយពីពួកគេ បានធ្វើសកម្មភាព ឡើងទៅរឹតក ជនរងគ្រោះនៅលើផ្ទះ ស្ថិតនៅភូមិក្បាលកោះ សង្កាត់កោះដាច់ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

ក្រោយបង្ហាញមុខរួចមក ជនសង្ស័យទាំង៥នាក់ ត្រូវបាន បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី។