សាខាកាំកុងត្រូល ខេត្តប៉ៃលិន ប្រមូលផលិត ផលម្ហូបអាហារ ខូចគុណភាព រយះពេល៤ខែ ដុតកម្ទេចចោល ចំនួន ១១៧៦ គីឡូក្រាម

បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៥ សាខាកាំកុងត្រូលខេត្តប៉ៃលិន សហការជា មួយសមត្ថកិច្ចពាក់ព័ន្ធ ក្រោមអធិបតីភាព លោក ស៊ុំណារុន អគ្គនាយករង នៃអគ្គនាយកដ្ឋាន កាំកុង ត្រូល លោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខា កាំកុងត្រូលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិនប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នេះថា រួមទាំង កម្លាំងមន្រ្តីក្រោមឱវាទ និងមន្រ្តីពាណិជ្ជកម្ម ជាច្រើននាក់ បានប្រមូលទំនិញនិងផលិត ដែលអស់សុពលភាព ខូចគុណភាព មួយចំនួនដូចជា ម្សៅរ៉តឌី ភេសជ្ជ: ខារ៉ាប៉ាវ ស្រាបៀ ទឹកក្រូច សាច់គោងៀត សាច់យីហឺ ទឹកខ្មេះ ត្រីខ ម្សៅទឹកដោះគោ កម្ទេចមី នំឍ និងទំនិញផ្សេងៗទៀត ដែលភាគច្រើន សុទ្ធសឹង នាំចូលពីប្រទេសថៃ។

លោកបន្តថាទំនិញទាំងអស់នេះ ហួសរយៈពេលប្រើប្រាស់ដែលដកហូតបាននៅមាត់ច្រកត្រួតពិនិត្យ និងលើទីផ្សារក្នុង ភូមិសាស្រ្តខេត្តប៉ៃលិន រយៈពេលបួនខែចុងឆ្នាំ ២១០៥ សរុប ចំនួន១១៧៥ គីឡូក្រាម។

ក្រោយពីមន្ត្រីជំនាញ យើងធ្វើការឆែកឆេរ  និងសហការជាមួយមន្រ្តីពាណិជ្ជកម្មខេត្ត បានធ្វើការណែនាំ ដល់ក្រុមអាជីវករ ឲ្យយកចិត្តទុកដាក់ពិនិត្យមើល គុណភាពរបស់ផលិតផល និងទំនិញ ឲ្យបានល្អិតល្អន់ មុននឹងនាំចូលមក លក់បន្តឲ្យប្រជាពលរដ្ឋ ។

លោកបានបន្តថា ចំពោះផលិតនិងទំនិញ ដែលអស់សុពលភាព អាជីវករទាំងអស់ មិនត្រូវយកមកដាក់លក់ ទៀតនោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ ដែលទិញបន្តយកទៅប្រើប្រាស់ ។ ក្រោយពីណែនាំ ដល់ក្រុមអាជីវកររួចរាល់ កម្លាំងមន្រ្តីកាំងកុងត្រូល បាននាំយក ទំនិញនិងផលិតផល ខូចគុណភាព ដែលប្រមូលបាន យកទៅដើម្បីដុតកម្ទេចចោល ៕