ទោះ​មាន​គំនិត​ខ្វែង​​គ្នា តែ​លេង​ហ្គេម​មាន​​ប្រយោជន៍​សុខភាព ៧ យ៉ាង​​អាច​អ្នក​មិន​បាន​ដឹង

ទោះ​មាន​គំនិត​ខ្វែង​​គ្នា តែ​លេង​ហ្គេម​មាន​​ប្រយោជន៍​សុខភាព ៧ យ៉ាង​​អាច​អ្នក​មិន​បាន​ដឹង

មើល​តែ​ចំណង​ជើង​ប្រហែល​មាន​ការ​ខ្វែង​គំនិត​ខ្លះ​ទៅ​ហើយ ម៉េច​បាន​ជា​លេង​ហ្គេម​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​នោះ។ ជា​ការ​ពិត​ណាស់ ឪពុកម្ដាយ​ភាគ​ច្រើន​ប្រហែល​បិទ​សិទ្ធិ​កូនៗ​ដោយ​សារ​ប្រកាន់​ទស្សនៈ​មិន​ ល្អ​ចំពោះ​ហ្គេម ព្រួយបារម្ភ​ប៉ះពាល់​ដល់​ពេលវេលា ព្រម​ទាំង​សុខភាព​របស់​ក្មេងៗ។ ដោយ​ឡែក​ការ​សិក្សា​នា​ពេល​នេះ បង្ហាញ​ផ្ទុយ​ពី​ទស្សនៈ ទាំង​អស់​នេះ​ទៅ​វិញ​ថា ការ​លេង​ហ្គេម​គឺ​ជួយ​បង្កើន​សុខភាព​នៅ​ពេល​អាយុ​ចាស់​ទៅ។

 

ទោះ​មាន​គំនិត​ខ្វែង​​គ្នា តែ​លេង​ហ្គេម​មាន​​ប្រយោជន៍​សុខភាព ៧ យ៉ាង​​អាច​អ្នក​មិន​បាន​ដឹង

 

ខាង​ក្រោម​នេះ គឺ​ជា​លទ្ធផល​នៃ​ការ​សិក្សា​ពី​អត្ថប្រយោជន៍ ៧យ៉ាង​បាន​ពី​ការ​លេង​ហ្គេម៖

 

១. វីដេអូ​ហ្គេម​គឺ​ព្យាបាល​កុមារ​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ៖
សាកលវិទ្យាល័យ​អាមេរិក Utah បាន​បញ្ចេញ​របាយការណ៍​សិក្សា​មួយ​កាល​ពី​​ឆ្នាំ ២០១២ ដែល​បាន​ពិនិត្យ​ផល​ប៉ះពាល់​នៃ​ការ​លេង​ហ្គេម​កម្សាន្ត​ជា​ទៀងទាត់​នៅ​លើ​ កុមារ​ដែល​មាន​ជំងឺ​ដូច​ជា៖ ជំងឺ​អូធីសឹម (Autism) ដែល​ជា​ជំងឺ​សរសៃប្រសាទ​ធ្វើ​ឱ្យ​ពិបាក​ប្រាស្រ័យ​ទាក់ទង, ធ្លាក់​ទឹកចិត្ត និង​ជំងឺ Parkinson (ជំងឺ​មួយ​ដែល​សម្គាល់​ដោយ​អាការៈ​ញ័រ, យឺតៗ និង​មាន​ភាព​រឹងៗ)។ ក្រោយ​ពី​សិក្សារួច​ឃើញ​ថា ​កុមារ​ដែល​បាន​លេង​​ហ្គេម​បែប​សិក្សា គឺ​​ទទួល​បាន​ភាព​​ប្រសើរ​ឡើង​នៃ​ជំងឺ​ដែល​កើត​មាន​​នេះ មិន​តែ​ប៉ុណ្ណោះ​អាច​ប្រសិន​អ្នក​មិន​ទាន់​កើត​ ក៏​អាច​បង្ការ​មិន​ឱ្យ​កើត​មាន​ទៀត​ផង។ អ្នក​ស្រាវជ្រាវ​មាន​ជំនឿ​ថា ហ្គេម​មាន​សមត្ថភាព​ជួយ​ឱ្យ​អ្នក​លេង​មាន​ផ្លូវចិត្ត​វិជ្ជមាន​ល្អ​ឈាន​ទៅ​ អភិវឌ្ឍ​ខ្លួន។ ដូច្នេះ​ហើយ​គេ​នឹង​មាន​សមត្ថភាព ក្នុង​ការ​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ​របស់​ពួក​គេ។

 

២. វីដេអូ​ហ្គេម​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជំនាញ​ជិះ​ម៉ូតូ៖
បណ្ដោយ​ឱ្យ​ក្មេង​​អង្គុយ​ពី​មុខ TV ជា​មួយ​ឧបករណ៍​បញ្ជា​ហ្គេម (Game Controller) ប្រហែល​​មិន​ដូច​ជា​ការ​ជិះ​ម៉ូតូ​ពិតៗ​នោះ​ឡើយ។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Deakin នៅ​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី​មិន​យល់​ស្រប​ឡើយ។

 

ការ​សិក្សា​បាន​ពិនិត្យ​លើ​ការ​រីកចម្រើន​លើ​ក្មេង​រៀន​ថ្នាក់​មត្តេយ្យ​ ចំនួន ៥៣នាក់ ដោយ​បាន​រក​ឃើញ​ថា ក្មេង​ដែល​បាន​លេង​ហ្គេម​ពាក់ព័ន្ធ​ការ​ប្រណាំង​ម៉ូតូ​គឺ​ពោរពេញ​ដោយ​ជំនាញ​ ក្នុង​ការ​បញ្ជា​ម៉ូតូ​ជាង​ក្មេង​ដែល​មិន​បាន​លេង។

 

៣. វីដេអូ​ហ្គេម​កាត់​បន្ថយ​ភាព​តានតឹង និង​ការ​ធ្លាក់​ទឹក​ចិត្ត៖

 

តាម​ការ​ត្រួត​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ ២០០៩ របស់​ព្រឹត្តិបត្រ​សារព័ត៌មាន Cybertherapy and Telemedicine រួម​ទាំង​ការ​សិក្សា​មួយ បាន​រក​ឃើញ​ថា អ្នក​ដែល​បាន​កប់​ទុក​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដូច​ជា​ភាព​តានតឹង និង​ការ​ធ្លាក់​ទឹកចិត្ត​អាច​រើ​បម្រាស់​ចេញ​ពី​ក្ដី​តប់ប្រមល់​ទាំង​អស់​ នេះ និង​ធ្វើ​ឱ្យ​ផ្លូវចិត្ត​ប្រសើរ​ឡើង​បាន ដោយ​ការ​លេង​ហ្គេម។

 

ការ​សិក្សា​បង្ហាញ​ថា ហ្គេម​ពិត​ជា​ផ្ដល់​ផល​ប្រយោជន៍​ពិត​មែន ពោល​គឺ​អាច​ឱ្យ​គេ​សម្រាក​លំហែ​ជា​មួយ​ការ​លេង​ហ្គេម បញ្ចៀស​ការ​ព្យាយាម​សម្រាក​ទាំង​ភាព​តានតឹង​ក្នុង​ចិត្ត។

 

៤. វីដេអូ​ហ្គេម​ធ្វើ​ឱ្យ​ធូរស្បើយ​ពី​ការ​ឈឺ​ចុកចាប់​ផ្នែក​រាង​កាយ៖
វីដេអូ​ហ្គេម​មិនមែន​គ្រាន់​តែ​អាច​ផ្ដល់​ភាព​ធូរស្បើយ​​ផ្លូវ​ចិត្ត​ ប៉ុណ្ណោះ​ទេ តែ​ថែម​អាច​ទាំង​អាច​ជួយ​ឱ្យ​មនុស្ស​បាន​ធូរ​ស្បើយ​ពី​ការ​ឈឺចាប់​លើ​រួប​ រាងកាយ​ខាង​ក្រៅ​ទៀត​ផង។ អ្នក​ជំនាញ​ផ្នែក​ចិត្តសាស្ត្រ​នៅ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន​បាន​អភិវឌ្ឍ​ ហ្គេម​ដែល​អាច​ជួយ​ដលក់​អ្នក​ជំងឺ​នៅ​មន្ទីរពេទ្យ​ពី​ការ​ឈឺចាប់​លើ​រាងកាយ​ បាន​មួយ​ផ្នែក។

 

ហ្គេម​ដែល​មាន​លក្ខណៈ​ដូច​ជាក់ស្ដែង​ពិតៗ​ឈ្មោះ​ថា “Snow World” ត្រូវ​បាន​ដាក់​ឱ្យ​អ្នក​ជំងឺ​លេង។ មន្ទីរពេទ្យ​យោធា​បាន​រ​ក​ឃើញ​បទ​ពិសោធន៍​ថ្មី​ពី​ហ្គេម​នេះ​ដែល​បាន​ជួយ​ ឱ្យ​ទាហាន​រង​របួស​មាន​សភាព​ឆាប់​ធូរស្បើយ​ឡើង។ ក្រោយ​ពី​បាន​លេង​ហ្គេម Snow World នេះ​ឃើញ​ថា ទាហាន​ទាំង​នោះ​បាន​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​។

 

៥. វីដេអូ​ហ្គេម​អាច​កែលំអ​ទស្សនៈ​វិស័យ​របស់​អ្នក៖

 

អ្នក​ម្ដាយ​ទូទៅ​ប្រហែល​ជា​ព្រមាន​កូនៗ​ដែល​អង្គុយ​មុខ​កញ្ចក់​ទូរសព្ទ​ លេង​ ហ្គេម​ថា​មិន​ល្អ​ចំពោះ​ភ្នែក។ ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​ចិត្តវិទ្យា​សម្រាប់​ការ​អភិវឌ្ឍន៍​បាន​រក​ឃើញ វា​ពិត​ជា​មាន​អត្ថប្រយោជន៍​ដល់​ចក្ខុវិស័យ​របស់​អ្នក។ លោក​បណ្ឌិត Daphen Maurer នៃ​បន្ទប់​ពិសោធន៍​សម្រាប់​ការ​អភិវឌ្ឍន៍​របស់​សាកលវិទ្យាល័យ McMster University បាន​រក​ឃើញ​ភាព​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ គឺ​មនុស្ស​ដែល​កើត​ជំងឺ​ភ្នែក​ឡើង​បាយ អាច​មាន​ភាព​ប្រសើរ​ឡើង​នូវ​ទស្សនៈ​វិស័យ​របស់​ពួក​គេ ដោយ​ការ​លេង​ហ្គេម​ប្រភេទ​បាញ់​ប្រហារ ជាក់​ស្ដែង​ដូច​ជា​ហ្គេម Medal of Honor និង Call of Duty។ វា​ជា​ប្រភេទ​ហ្គេម​ដែល​តម្រូវ​ឱ្យ​មាន​ប្រតិកម្ម​រហ័ស យក​ចិត្ត​ទុកដាក់​ខ្លាំង ដែល​នេះ​នឹង​នាំ​ឱ្យ​ខួរក្បាល​មាន​ភាព​រហ័សរហួន​គិត​បាន​ម៉ត់ចត់។

 

៦. វីដេអូ​ហ្គេម​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជំនាញ៖

 

ភាគច្រើន​នៃ​វីដេអូ​ហ្គេម​តម្រូវ​ឱ្យ​អ្នក​លេង​មាន​ប្រតិកម្ម​រហ័ស និង​ការ​សម្រេចចិត្ត​រហ័ស។ សាកលវិទ្យាល័យ​រោគ​ប្រសាទ Rocherster នៅ​ញូវយ៉ក​បាន​រក​ឃើញ វីដេអូ​ហ្គេម​ធ្វើ​ឱ្យ​ខួរក្បាល​អ្នក​លេង​មាន​ប្រតិកម្ម​រហ័ស​ក្នុង​ការ​ សម្រេច​ចិត្ត​នៅ​ក្នុង​ពិភព​ពិត។

 

៧. វីដេអូ​ហ្គេម​រក្សា​ឱ្យ​អ្នក​សប្បាយ​រីករាយ​ក្នុង​វ័យ​ចំណាស់៖
អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ North Carolina State បាន​ឱ្យ​ដឹង​ថា មនុស្ស​វ័យ​ចាស់​ដែល​បាន​លេង​ហ្គេម គឺ​ទទួល​បាន​អារម្មណ៍​សប្បាយចិត្ត ផ្ទុយ​គ្នា​នឹង​ក្រុម​មនុស្ស​ចាស់​ដែល​មិន​បាន​លេង​ហ្គេម។ អ្នក​ដែល​មិន​បាន​លេង​ហ្គេម ត្រូវ​បាន​រាយការណ៍​មក​ថា អ្នក​ទាំង​នោះ​ភាគច្រើន​មាន​អារម្មណ៍​អវិជ្ជមាន​ច្រើន រហូត​កើត​ចេញ​នូវ​ភាព​ក្រៀមក្រំ​ខ្លាំង​ទៀត​ផង។

 

នា​ឱកាស​ពិព័រណ៍​ព័ត៌មាន បច្ចេកវិទ្យា និង​ទូរគមនាគមន៍​ ITET រយៈ​ពេល ៣ ថ្ងៃ នៅ​សាល​ពិព័រណ៍​កោះពេជ្រ​ Sabay បាន​រៀបចំ​ស្តង់​ដ៏​ធំ​ដើម្បី​ស្វាគមន៍​ប្រិយមិត្ត​ដែល​ចង់​សាកល្បង​លេង​ សេវាកម្សាន្ត​របស់ Sabay។ ប្រិយមិត្ត​ដែល​ចាប់​អារម្មណ៍ អាច​មក​ទទួល​យក​ភាព​សប្បាយ​រីករាយ​សម្រាប់​ការ​កម្សាន្ត​សេវាកម្សាន្ត​របស់ Sabay នៅ​ឆាក​ដ៏​ធំ​នៅ​ពិព័រណ៍ ITET 2014 និង​ដែល​អាច​ឱកាស​ឈ្នះ​រង្វាន់​ថែម​ទៀត​ផង។

 

 

ចុច​អាន៖ ម៉ូតូ​ធំ​ស៊េរី​ថ្មី​​៣​គ្រឿង​របស់​ Yamaha ដែល​នឹង​មាន​វត្តមាន​លើ​ទីផ្សារ​ឆ្នាំ​២០១៦​។

ចុចអាន៖ រថយន្ត​១១​គ្រឿង​ដែល​នឹង​លែង​ផលិត​​សម្រាប់​ឆ្នាំ​២០១៦​។

 

 ទោះ​មាន​គំនិត​ខ្វែង​​គ្នា តែ​លេង​ហ្គេម​មាន​​ប្រយោជន៍​សុខភាព ៧ យ៉ាង​​អាច​អ្នក​មិន​បាន​ដឹង

 

ដោយ​៖ ឈុនហួរ

នាំមកជូនដោយ

ទោះ​មាន​គំនិត​ខ្វែង​​គ្នា តែ​លេង​ហ្គេម​មាន​​ប្រយោជន៍​សុខភាព ៧ យ៉ាង​​អាច​អ្នក​មិន​បាន​ដឹង