កីឡាករ Weerachai Menayuthin គ្រង​តំណែង​ជើង​ឯក​អធិរាជ ស៊ីម៉ងត៍​អូដ្ឋ

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួតជើងឯកអធិរាជស៊ីម៉ងត៍អូដ្ឋ ទម្ងន់៦៣,៥គីឡូក្រាម ទីបំផុតបានធ្លាក់ទៅលើអ្នកប្រដាល់ថៃ Weerachai Menayuthin បន្ទាប់ពីគេបានយកឈ្នះគូប្រជែង វ៉ាន់ ចាន់វ៉េត ក្នុងវគ្គផ្ដាច់ព្រ័ត្រនាយប់ថ្ងៃទី២១ខែ វិច្ឆិកា ឆ្នាំ២០១៥ នៅលើសង្វៀនស៊ីម៉ងត៍អូដ្ឋរបស់ TV5 ARENA នោះ ។

អ្នកប្រដាល់ វ៉ាន់ ចាន់វ៉េត ក្លឹបគីសែមានរិទ្ធ បានវាយចាញ់ពិន្ទុ Weerachai Me Nayuthin ដាច់ទាំង៥ទឹកតែម្តង ។ និយាយរួមចាន់វ៉េត មិនអាចស៊ូជាមួយអ្នកប្រដាល់ថៃ បាននោះឡើយ ធ្វើឲ្យបាត់បង់ឱកាសយកតំណែងជាម្ចាស់ពានជើងឯកអធិរាជស៊ីម៉ងត៍អូដ្ឋ ទម្ងន់ ៦៣,៥គីឡូក្រាម នេះដោយបានត្រឹមទទួលចំណាត់ថ្នាក់លេខ២ប៉ុណ្ណោះ ។

ជាមួយនឹងទទួលបានពានជើងឯកនេះ អ្នកប្រដាល់ថៃ Weerachai Menayuthin នៅបានទទួលប្រាក់រង្វាន់ចំនួន២.៥០០ ដុល្លារអាម៉េរិកទៀត ។ ឯ វ៉ាន់ ចាន់វ៉េត ដែលបានលេខ២ ទទួលបានពានមួយ និងប្រាក់រង្វាន់ ១.០០០ដុល្លារ ហើយចំណាត់លេខ៣ ដែលបានទៅលើ ឈាន ហុង ដែលពុំបានប្រកួតនោះ ទទួលបានពានមួយ និងប្រាក់រង្វាន់៥០០ដុល្លារ និងលេខ៤ ជារបស់ ថៃ ប៊ុនហាន ដែលរងនូវការបាក់ដៃអំឡុងប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ នឹងទទួលបានពាន១ និងប្រាក់រង្វាន់ ៣០០ដុល្លារ ។

TIFFY ARENA TV5 ចាន់ រក្សា ចាញ់ ឆាយមាសចាន់ រក្សា ដែលពីមុនមានឈ្មោះ (អេ អូត) អ្នកប្រដាល់ក្លឹបអេភូថងកីឡាបានវាយចាញ់ ឆាយ មាស អ្នកប្រដាល់ក្លឹបសំរោងកោង ខេត្តបាត់ដំបង ដោយពិន្ទុក្នុងកម្មវិធីប្រដាល់ TIFFY SUPER FIGHT លើសង្វៀន TV5 ARENA កាលពីយប់អាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ។ ឆាយ មាស ឈ្នះចាន់ រក្សានេះក្នុងលក្ខណៈប្រផឹតប្រផើយតែប៉ុណ្ណោះ ដោយសារតែ ចាន់ រក្សា គេវាយចូលគោលដៅបានតិចជាង ឆាយ មាស ក្នុងការប្រកួតគ្នា៥ទឹកនោះ ។

គួរបញ្ជាក់ថា ២នាក់នេះ ធ្លាប់ជួបគ្នា៣លើកហើយ កាលពីពេលកន្លងមកនេះ ដោយវាយឈ្នះចាញ់គ្នាដោយពិន្ទុទៅវិញ ទៅមក តែជួបគ្នាលើកចុងក្រោយ (១៨ កក្កដា ២០១៥) រក្សាចាញ់សន្លប់ក្នុងទឹកទី២ នៅសង្វៀនស្ទឹងមានជ័យ ហើយឥឡូវនេះរក្សាបន្តចាញ់ ឆាយ មាស ដោយពិន្ទុទៀត ។ ចាន់ គង់រាជ អ្នកប្រដាល់ក្លឹបតាព្រហ្មមានជ័យ បានផ្តួលរស់ វិបុល អ្នកប្រដាល់ក្លឹបសាលវ័ន្តកីឡា ឲ្យសន្លប់ក្នុងទឹកទី៣ ក្នុងការជួបប្រកួតគ្នាក្នុងទម្ងន់៥៤គីឡូក្រាម ។ ចំណែក គង់ វិចិត្រ អ្នកប្រដាល់ក្លឹបកងពលតូចលេខ៧០ ក៏បានផ្តួល ស៊ូ ពី អ្នកប្រដាល់ក្លឹបពោធិ៍ជ័យកីឡា ក្នុងទឹកទី៤ដែរ ។

គង់ វិចិត្រ ជាអ្នកប្រដាល់ថ្មី ទើបប្រកួតបានប៉ុន្មានដងតែប៉ុណ្ណោះ តែវាយខ្លាំងជាងស៊ូ ពី ទៅទៀត ដែលធ្វើឲ្យស៊ូ ពី មិនអាចទ្រាំទ្របាន ក៏បោះបង់ចោលការប្រកួតក្នុងទឹកទី៤ តែម្តងទៅ ធន់ វណ្ណះ អ្នកប្រដាល់ក្លឹបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ប្រកួតឈ្នះ ឡុង ប៊ុនរ៉ាត់ អ្នកប្រដាល់ក្លឹបសាលវ័ន្តកីឡាដោយពិន្ទុ បន្ទាប់ពីវាយគ្នា៥ទឹកពេញនោះ ។ ឡុង ប៊ុនរ៉ាត់ តាម ពិតត្រូវបោះបង់ការប្រកួតតាំងពីក្នុងទឹកទី៤ ក្នុងពេលដែលវណ្ណះដាល់ចំមុខ ហើយត្រូវអាជ្ញាកណ្ដាលរាប់៨ម្ល៉េះ តែដោយសារស្នូរជួងបញ្ចប់ទឹកបន្លឺឡើងទាន់ពេលនោះ ប៊ុនរ៉ាត់ ក៏នៅបន្តការប្រកួតរហូតដល់ចប់ទឹកទី៥ ដោយចាញ់ប៊ុនរ៉ាត់ត្រឹមពិន្ទុប៉ុណ្ណោះ ៕

កីឡាករ Weerachai Menayuthin គ្រង​តំណែង​ជើង​ឯក​អធិរាជ ស៊ីម៉ងត៍​អូដ្ឋ

កីឡាករ Weerachai Menayuthin គ្រង​តំណែង​ជើង​ឯក​អធិរាជ ស៊ីម៉ងត៍​អូដ្ឋ

កីឡាករ Weerachai Menayuthin គ្រង​តំណែង​ជើង​ឯក​អធិរាជ ស៊ីម៉ងត៍​អូដ្ឋ

កីឡាករ Weerachai Menayuthin គ្រង​តំណែង​ជើង​ឯក​អធិរាជ ស៊ីម៉ងត៍​អូដ្ឋ

កីឡាករ Weerachai Menayuthin គ្រង​តំណែង​ជើង​ឯក​អធិរាជ ស៊ីម៉ងត៍​អូដ្ឋ