Chelsea រកបាន៣ពិន្ទុក្នុងទឹកដីទាំងយ៉ាប់ ពេលជួបក្រុម Norwich (Video Inside)

ក្រុងឡុងដ៍៖ ក្រុមការពារតំណែងជើងឯកតោខៀវ Chelsea ទើបរកបានជ័យជំនះលើកទី១ ក្នុងចំណោម៩ប្រកួតចុង ក្រោយនៅ Premier League ក្រោយពេលប្រកួតឈ្នះគូប្រជែងក្រុមភ្ញៀវ Norwich City ដោយលទ្ធផលបច្ចេកទេស ១-០ កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន ។

ក្រុមដែលកំពុងដឹកនាំធ្លាក់ជើងដោយគ្រូបង្វឹក Jose Mourinho ប្រើពេលរហូតដល់ទៅ៦៤នាទី ទម្រាំស៊ុតបញ្ចូលទីគូ ប្រកួតបាន១គ្រាប់ ដោយកីឡាករសញ្ជាតិអេស្ប៉ាញ ដើមកំណើតប្រេស៊ីល Diego Costa នៅកីឡដ្ឋាន Stamford Bridge របស់ខ្លួន ដើម្បីទទួលយក៣ពិន្ទុក្នុងទឹកដីក្នុងសប្តាហ៍ទី១៣នៃ Premier League ជើងទី១ រដូវកាលឆ្នាំ ២០១៥-២០១៦នេះ ៕