កូរ៉េខាងត្បូង ស្នើសុំ​ប​ង្កើ​ស្ថាន​កុងស៊ុល នៅ​ខេត្តសៀមរាប

ភ្នំពេញ: លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​២៣​វិច្ឆិកា​នេះ​ថា ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​កូរ៉េ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ស្នើសុំ​បង្កើត​ស្ថាន​កុងស៊ុល​មាន​ទីតាំងនៅ​ខេត្តសៀមរាប ដែល​គ្របដណ្ដប់​ខេត្ត​ចំនួន ៦ គឺ​ខេត្ត សៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ​។

​លោក ជុំ សុន្ទរី បន្តថា ​នៅ​ថ្ងៃ​អនាគត អាច​ពី​០១ ទៅ​០២ ឆ្នាំ​ទៀត  រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ នឹង​ស្នើ​តម្លើង​ទៅជា​ស្ថាន​អគ្គ​កុងស៊ុល​វិញ​។ ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឆ្លើយ​យល់ព្រម​ចំពោះ​សំណើ​ខាងលើ​របស់​រដ្ឋាភិបាល​កូរ៉េ រួចហើយ​៕​