​សប្បុរសជន​២​រូប ផ្តល់​អង្ករ​ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ចំនួន​៣​តោន​

​សៀមរាប: នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បានទទួល​អំណោយ​ជា​អង្ករ ពី​សប្បុរសជន​ចំនួន​២​រូប នៅ​ខេត្តសៀមរាប​។​
​    ​
​អង្ករ​ដែល​សប្បុរសជន​២​រូប បានផ្តល់​ជូន​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ នោះ បាន​ចំនួន​៣​តោន ហើយ​ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា មេបញ្ជាការរង​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ ទទួល​ពី​សប្បុរសជន នា​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ស្នងការដ្ឋាន​ខេត្តសៀមរាប​។ សប្បុរសជន​ទាំង​២​រូបនោះ គឺ​ទី​១.​លោក​អ៊ឹង គឹម​សាន ម្ចាស់​ហាង​លក់​គូ​បូ​តា ខេត្តសៀមរាប អង្ករ​ចំនួន​២​តោន និង​សប្បុរសជន​ទី​២ គឺ​លោក គង់ ប៊ិ​ប សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ជ្រាវ ក្រុង​សៀមរាប អង្ករ​ចំនួន​១​តោន​។
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា បាន​និយាយប្រាប់​សប្បុរសជន ទាំង​២​រូប​ថា នេះ​គឺជា​លើក​ទី​៣ ក្នុង​សប្តាហ៍​នេះ ដែល​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេ បញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បានទទួល​អង្ករ​ជា​បន្តបន្ទាប់ ពី​សប្បុរសជន ចំនួន​១៣​តោន សរុប​ទាំង​លើក​ទី​៣​នេះ​។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា បាន​បញ្ជាក់ថា នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ មិនបាន​អំពាវនាវ​ដល់​សប្បុរស​ជន​នោះទេ ប៉ុន្តែ​ពួកគេ​ទាំងអស់ សុទ្ធតែ​បាន​ស្គាល់​លោកនាយ ហើយ​គេ​មានចិត្ត​ជ្រះថ្លា បានផ្តល់​ជូន​អង្ករ ដោយ​ការ​ស្ម​គ្រ័​ចិត្ត ទោះ​តិចក្តី ច្រើនក្តី នេះ​គឺជា​ទឹកចិត្ត របស់​សប្បុរសជន ចំពោះ​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ផ្ទាល់​។​
​    ​
​ឧ​ត្ត​ម​សេនីយ៍ ខេង រ៉ា បាន​បន្តថា អង្ករ​ដែល​សប្បុរសជន ជួ​យមក​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​យកទៅ​ប្រគល់​បន្ត ដើម្បី​ជូន​ដល់​នគរបាលជាតិ នៅ​ខេត្តសៀមរាប ដើម្បី​ប្រើប្រាស់​ហូបចុក​ប្រចាំថ្ងៃ ក្នុង​គោលដៅ​សំរាប់ ការពារ សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ពួកគេ​បានធ្វើ​ដំណើរ មកកាន់​តំបន់​ទេសចរណ៍ ខេត្តសៀមរាប ដើម្បី​កំសាន្ត​។​
​    ​
​ក្នុងនាម នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខេង រ៉ា ក៏បាន​ថ្លែងអំណរគុណ ដល់​សប្បុរសជន​ទាំង​២​រូប ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ទិញ​ជា​អង្ករ​ជូន​ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍ ទោះបី​អង្ករ​នោះ មាន​ភាព​តិចតួច​យ៉ាងណាក៏ដោយ ប៉ុន្តែ​នេះ​គឺជា​ទឹកចិត្ត ដ៏​ជ្រះថ្លា មិនអាច​កាត់ថ្លៃ​បាន ចំពោះ​ការចូលរួមចំណែក ការពារ​សន្តិសុខ សុវត្ថិភាព​៕V

​សប្បុរសជន​២​រូប ផ្តល់​អង្ករ​ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ចំនួន​៣​តោន​

​សប្បុរសជន​២​រូប ផ្តល់​អង្ករ​ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ចំនួន​៣​តោន​

​សប្បុរសជន​២​រូប ផ្តល់​អង្ករ​ដល់​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ចំនួន​៣​តោន​
​រូបភាពៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ខេង រ៉ា បានទទួល​អង្ករ​ពី​សប្បុរសជន​២​រូប កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ វិច្ឆិកា ឆ្នាំ​២០១៥៕​ច​ន្ទ័​គារ​