​កឋិនទាន​របស់​នគ​របាល​ខេត្តបន្ទាយមានជ័យ ហែ​ទៅ​វត្ត​ប្រិ​យ៍ បាន​បច្ច័យ​ជាង ១៣០ លាន​រៀល​

បន្ទាយមានជ័យ: កឋិនទាន​សាមគ្គី​របស់ ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ចំណុះជើងវត្ត ដែល​ដង្ហែ​ទៅ​វត្ត​ប្រី​យ៍ ភូមិ​ប្រី​យ៍ ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២១-២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ប្រមូល​បច្ច័យ បាន​ជាង ១៣០ លាន​រៀល​។​
    
​កឋិនទាន​សាមគ្គី​នេះ ប្រារព្ធ​នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ ហើយ​ផ្តួច​ផ្តើមធ្វើ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ស្នងការ​, លោកស្រី វង្ស ស៊ីម និង​ស្នងការរង មន្ត្រីនគរបាល និង​ញាតិមិត្ត សប្បុរសជន ពុទ្ធបរិស័ទ និង​កឋិនទាន​សាមគ្គី​របស់ ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ សរុប​ចំនួន​២២​ត្រៃ ដោយមាន​ការចូលរួម​ជា​កិត្តិយស​ពី​លោកស្រី ញ៉ែម សា​ខន ភរិយា​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកស្រី ម៉ៅ ម៉ាឡៃ ភរិយា​លោក​ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ផងដែរ​។​
 
​បុណ្យកឋិន​ទាន​មហា​សាមគ្គី​នេះ ប្រមូល​បច្ច័យ​បាន​ជាង ១៣០ លាន​រៀល ក្នុងនោះ ទុក​កសាង​វត្ត​ប្រី​យ៍ និង​វត្ត​២​ទៀត និង​មួយផ្នែក​សម្រាប់​យកទៅ​ជួសជុល សម្រួល​ផ្លូវលំ ៤​ខ្សែ ក្នុងភូមិ និង​ឃុំ ៕V