ក្របួច​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​៣​នាក់​លើ​ផ្លូវជាតិ​លេខ​២១

ខេត្ត​កណ្តាល ៖ ជន​សង្ស័យ​​ចែក​ចាយ​ថ្នាំ​ញៀន​​៣នាក់ ត្រូវកម្លាំងសមត្ថកិច្ច​ឃាត់ខ្លួនបាន​ ខណៈកម្លាំង​កំពុង​ចុះល្បាត​នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​២១ កាលពី​​វេលាម៉ោង​០៨ និង​២២​នាទី​យប់​ថ្ងៃទី​២២ វិច្ឆិកា ២០១៥ ​​ក្នុង​ភូមិព្រែកថ្មី ឃុំរកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល ។

ប្រភព​បាន​ឱ្យ​ដឹងថា ជន​សង្ស័យ​ទាំង​៣នាក់ ១-​ឈ្មោះ​ម៉ើ សុខផន ហៅ​ខ្វិល អាយុ​៣៥​ឆ្នាំ ជាកសិករ​ មានទីលំនៅ​ក្នុង​ភូមិ​ព្រែក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ២-​ឈ្មោះ​រ៉េត សំណាង ​អាយុ​២៦​​ឆ្នាំ មានទីលំនៅ​ក្នុងភូមិព្រែក ឃុំត្រើយ​ស្លា ស្រុកស្អាង  និង​៣-​ឈ្មោះ​ទី គឹម សុង ​អាយុ​១៨​ឆ្នាំ ​មានទីលំនៅ​ក្នុង​ភូមិ​ព្រែក​តាឯក ឃុំ​ត្រើយស្លា ស្រុក​ស្អាង ។

ចំណែក​វត្ថុតាង​ដែលដកហូតបាន​មាន​ម្សៅ​ក្រាម​ពណ៌​ស (ម៉ាកទឹកក)​១៧កញ្ចប់​, ម៉ូតូ​១គ្រឿង, ពិលពាក់ក្បាល១ និងសម្ភារ​សម្រាប់វេចខ្ចប់​មួយ​ចំនួន​ ។