ថៃ​បញ្ជូន​សព​ពលករ​ខ្មែរ​ក្រោយ​ស្លាប់​ដោយ​​ខ្សែភ្លើង​ឆក់​មក​ឲ្យ​ញាតិ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ សព​ពលករ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​មក​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ កាលពី​វេលា​ម៉ោងជាង​៩ព្រឹក ​ថ្ងៃ​ទី​២៣ ​​វិច្ឆិកា ២០១៥ ក្រោយ​ស្លាប់​ដោយ​​ចរន្ត​អគ្គិស​នី​ឆក់លើ​ទូ​ក​នេសាទ​នៅ​ខេត្ត​ប៉ាត់​តានី​។

ជន​រង​គ្រោះ​ឈ្មោះ​ត្រុ​ន តា​ឬ​ពូ​ថេ​ក​ ភេទ​ប្រុស​ អាយុ​24​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ជីកដី​ ​ឃុំ​អណ្តូង​ត្របែក​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​។

តាម​សាច់ញាតិ​សព​ប្រាប់​ថា​ ជន​រង​គ្រោះជា​កម្មករ​លើ​ទូក​នេសាទ​នៅ​ខេត្ត​ប៉ាត​តានី​ប្រទេស​ថៃ ​ហើយ​បាន​ជួប​គ្រោះ​អកុសល​​ចរន្ត​អគ្គិស​នីឆក់​ដួល​បោក​ក្បាល​​នឹង​គែមទូក​ស្លាប់​កាលពី​រសៀល​ថ្ងៃ​ទី​២១ ​ខែ​ឆ្នាំ​ដដែល​។ សព​ខាងលើ​ហាក់​មាន​អាថ៌​កំបាំង​ ព្រោះថា​ក្នុង​ឯកសារ​បញ្ជូន​សព​ឈ្មោះ​ត្រុ​ន តា ​អាយុ​24​ឆ្នាំ​ តែ​សាច់ញាតិ​ប្រាប់​ថា​ ឈ្មោះ​ពូ​ថេ​ក ​អាយុ​ជាង​30ឆ្នាំ ​ហើយ​ការ​បញ្ជូន​ពី​ថៃ​ និង​បន្ត​ទៅ​ស្រុក​ក៌​ខុស​ពី​សព​ដ៏ទៃ​។

សព​ខាងលើ​បញ្ជូន​ពី​ថៃ​តាម​រថយន្ត​ធម្មតា​ ហើយ​ការ​បញ្ជូន​ទៅ​ស្រុក​កំណើត​ត្រូវ​គេ​ដឹក​តាម​រថយន្ត​ប្រភេទ​12​កៅអី​ទាំង​ប្រ​ញាប់​ប្រ​ញាល់ ហើយ​ពេល​អ្នក​យក​ព័ត៌មាន​សាកសួរ​លម្អិត​ពី​ការ​គ្រោះថ្នាក់​អ្វី​ពិតប្រាកដ​បែ​រ​ជា​ក្រុម​អ្នក​ចាំ​ទទួល​សព​រុញ​ដាក់​គ្នា​​​​ឲ្យ​សួរ​អ្នក​នេះ​ ម្តង​ឲ្យ​សួរ​អ្នក​នោះ​៕ ​