លោក សម រង្ស៊ី​ ​ចេញពី​ហ្វីលីពីន​ទៅបារំាង​​ រីឯលោក កឹម សុខា​ ​វិលមកកម្ពុជា​​រសៀលស្អែក

រាជធានីភ្នំពេញ ៖​ ប្រភពពីមន្រ្តីជាន់ខ្ពស់​គណបក្សសង្គ្រោះជាតិ​បានឲ្យដឹងថា ​តាមគម្រោងលោក​ សម រង្ស៊ី ​នឹងចាកចេញពីប្រទេស​ហ្វីលីពីននៅថ្ងៃចន្ទនេះ ​ដោយបន្ត​ដំណើរទៅបារំាង ​និងប្រទេសមួយចំនួន​ទៀតនៅទ្វីបអឺរ៉ុប ​ដើម្បីលើកឡើង​ពីការវិវត្តចុងក្រោយនៃ​ស្ថានការណ៍​នយោបាយនៅក្នុងប្រទេសកម្ពុជា ។

ប្រភពដដែលក៍​បានបញ្ជាក់ទៀតថា ​ចំណែកលោក កឹម សុខា នោះវិញ ​ក៍ចាកចេញពីហ្វីលីពីនឆ្ពោះ​មកទីក្រុងបាងកកប្រទេសថៃ ​ដើម្បីសួរសុខទុក្ខ​តំណាងរាស្រ្តពីររូប​ដែល​​រងគ្រោះ​ដោយអំពើហិង្សា​នៅក្នុងរាជធានី​ភ្នំពេញកាលពីថ្ងៃទី២៦ តុលា ។

សេចក្តីរាយការណ៍​បញ្ជាក់បន្ថែមថា​ បន្ទាប់ពីស្នាក់នៅក្រុងបាងកកមួយយប់ ​លោក កឹម សុខា​ និង តំណាងរាស្រ្តរងគ្រោះគឺ​លោក គង់ សភា​ និង ញ៉យ ចំរើន ​នឹងវិលមក​កម្ពុជា​ទំាងអស់គ្នានៅវេលាម៉ោង​ជិត៣រសៀលថ្ងៃអង្គារស្អែកនេះ ៕