ចិន ត្រូវបានសមាជិក ក្នុងតំបន់រិះគន់ ជុំវិញបញ្ហាសមុទ្រចិន ខាងត្បូង

កូឡាឡាំពួរ៖ ជុំវិញបញ្ហា ជម្លោះដណ្ដើមទឹកដី នៅតំបន់សមុទ្រចិនខាងត្បូង កាលពីថ្ងៃ អាទិត្យម្សិលមិញ នេះប្រទេសចិន បានទទួលការរិះគន់ ជាច្រើនពីសំណាក់ សមាជិកនៃបណ្ដា ថ្នាក់ដឹកនាំ អាស៊ីប៉ាស៊ីហ្វិកលើ សកម្មភាពចង់ លេបយកទឹកដីរបស់ចិន នៅតំបន់នោះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះបន្ដទៀតថា ខណៈបណ្ដា មេដឹកនាំក្នុងតំបន់ បានប្រមូលផ្ដុំគ្នាជួបពិភាក្សាក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនៅក្រុងកូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី នៅក្នុងកិច្ចប្រជុំ សមាជិកទាំង អស់ បានព្រមគ្នាលើកឡើងពីបញ្ហាប្រឆាំងភេរវកម្មតែគ្រប់ភាគី នៅតែមានចំណុច មិនស្របគ្នាជាច្រើនរវាង នាយករដ្ឋមន្រ្តីចិនលោក លី ខៃឈៀង និងសមាជិកដទៃទៀត ថាតើធ្វើយ៉ាងណា ដើម្បីកាត់បន្ថយស្ថានភាព តានតឹងនាពេល បច្ចុប្បន្ននៅក្នុងតំបន់មានជម្លោះសមុទ្រចិន ខាងត្បូង។

កាលពីក្នុងកិច្ចប្រជុំកំពូលអាស៊ីខាងកើត ដែលមានប្រទេសចំនួន ១៨ ជាសមាជិកចូលរួម ក្នុងនោះរួម មាន ឥណ្ឌា, ជប៉ុន, ហ្វីលីពីន, អាម៉េរិក, លោក លី ខៃឈៀង បានគូសបញ្ជាក់ម្ដងហើយម្ដងទៀតថា ជម្លោះ បូរណភាពទឹកដីរបស់ខ្លួន គួរតែត្រូវបានដោះស្រាយដោយទ្វេភាគី ហើយជំរុញឲ្យគ្រប់ភាគីទាំង អស់មិន ត្រូវឈរនៅចំណុចកណ្ដាលក្នុងបញ្ហានេះទេ៕