តួលេខ អ្នកស្លាប់ ដោយសារ បាក់ដី នៅមីយ៉ាន់ម៉ា កើនដល់ ១០៤ នាក់

រ៉ងហ្គូន ៖ យោងតាម សេចក្ដីរាយការណ៍ផ្លូវការមួយ បានឲ្យដឹងថា ចំនួនមនុស្សស្លាប់ បានកើនឡើងដល់ ១០៤ នាក់ ដោយសារការបាក់ដី នៅភាគខាងជើងសហភាព មីយ៉ាន់ម៉ា ខណៈ ក្រុមជួយសង្គ្រោះបានរកឃើញសព ជា បន្ដបន្ទាប់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែលមានរយៈពេល ៣ថ្ងៃ បន្ទាប់ពីគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះ បានកើត ឡើង ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះបន្ដទៀតថា ករណី បាក់ដីនេះ បានកើតឡើង កាលពីព្រឹកថ្ងៃសុក្រ និងជាគ្រោះមហន្ដរាយ ដ៏ធ្ងន់ធ្ងរមួយ នៅក្នុងឆ្នាំនេះ សម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលបានវាយប្រហារ នៅតំបន់ភាគខាងជើង នៃរដ្ឋកាឈីន ដោយបានសង្កត់លើផ្ទះប្រជាជន ប្រហែលជា ៨០ ខ្នង ខណៈដែលពលរដ្ឋ បានកំពុងគេងលង់លក់យ៉ាងស្កប់ស្កល់ ។

រហូតមកដល់ពេលនេះ មានមនុស្សជាច្រើនទៀត នៅតែបន្ដបាត់ខ្លួន ស្របពេលប្រតិបត្តិការរុករក និងជួយ សង្គ្រោះនៅតែបន្ដធ្វើឡើង នៅតំបន់ខាងលើនេះ ដោយប្រើគ្រឿងយន្ដត្រាក់ទ័រចំនួន ១៧គ្រឿង ដើម្បី កាយដីរក សព ៕

តួលេខ អ្នកស្លាប់ ដោយសារ បាក់ដី នៅមីយ៉ាន់ម៉ា កើនដល់ ១០៤ នាក់