របាយការណ៍បឋម មិនមាន អ្នកស្លាប់និងរបួស ក្នុងគ្រោះធម្មជាតិញ្ជួយដី នៅភាគពាយព្យ ប្រទេសចិនទេ

ស៊ីនិង៖ អាជ្ញាធរក្នុងតំបន់ បានរាយការណ៍ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៥នេះថា ពុំទាន់មាន របាយការណ៍ បញ្ជាក់ ពីអ្នកស្លាប់និងរបួស ក្នុងគ្រោះថ្នាក់រញ្ជួយដី នៅខេត្ត Qinghai ភាគខាងជើងឈៀង ខាងលិចប្រទេសចិននោះទេ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយថ្ងៃដដែលនេះ ដោយផ្អែកតាមមជ្ឈមណ្ឌល អង្កេតការណ៍ គ្រោះថ្នាក់ ធម្មជាតិបានឲ្យដឹងថា  គ្រោះរញ្ជួយដីនេះបានកើងឡើងកាលពីម៉ោង៥ និង០២នាទីព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ដែលបានរញ្ជួយក្នុងកម្រិត ៥,២រ៉ិចទ័រ រយៈបណ្តោយខាងជើង ៣៨ ដឺក្រេ និងរយៈទទឹង ខាងកើត ១០០,៤ដឹក្រេ ក្នុងជម្រៅទៅក្រុម ១០គីឡូម៉ែត។

ប្រជាជនជាច្រើនត្រូវបានជម្លៀសចេញពីតំបន់កើតហេតុ ខណៈពេលនេះផងដែររដ្ឋាភិបាល បានបញ្ជួនក្រុម អង្កេត ដើម្បីចុះទៅសិក្សាពីលទ្ធផលគ្រោះថ្នាក់ ដែលបានបង្កដោយរញ្ជួយដីនេះ ។

គួរបញ្ជាក់ផងដែរថា ខេត្ត Qilian ស្ថិតនៅពាក់កណ្តាលភ្នំ Qilian ដែលមានរយៈកម្ពស់ជាមធ្យម ៣.១០០ម៉ែត្រ ហើយមានចំនួនប្រជាជនប្រមាណជា ៥ម៉ឺននាក់ ដែលប្រកបរបបកសិកម្មនិងចិញ្ចឹមសត្វ ៕

របាយការណ៍បឋម មិនមាន អ្នកស្លាប់និងរបួស ក្នុងគ្រោះធម្មជាតិញ្ជួយដី នៅភាគពាយព្យ ប្រទេសចិនទេ