Chris Hemsworth តួ​រឿង​”Avengers” សម្រក​គីឡូ​ស្គម​កំព្រឹង​ដើម្បី​ថត​រឿង​ថ្មី

Chris Hemsworth តួ​រឿង​”Avengers” សម្រក​គីឡូ​ស្គម​កំព្រឹង​ដើម្បី​ថត​រឿង​ថ្មី

តារា​សម្ដែង​ Chris Hemsworth ដែល​ជា​តួ​អង្គ​ក្នុង​រឿង ​”Avengers” បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពេល​បង្ហោះ​រូប​លើ​​បណ្ដាញ Instagram កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រោយ​សម្រក​ទម្ងន់​យ៉ាង​ច្រើន​​ស្គម​មើល​មិន​ចង់​ស្គាល់​។

 

Chris Hemsworth តួ​រឿង​”Avengers” សម្រក​គីឡូ​ស្គម​កំព្រឹង​ដើម្បី​ថត​រឿង​ថ្មី

រូប Chris Hemsworthពេលសម្រកគីឡូ

 

ការ​ណ៍ដែល​តារា​វ័យ​៣២​ឆ្នាំ​ផ្ដើម​សម្រក​គីឡូ​បែប​នេះ​គឺ​ដើម្បី​ថត​រឿង​ថ្មី​ដែល​មាន​ចំណងជើង​ថា “In the Heart of the Sea”។ ភ្ជាប់​ជាមួយ​រូប​ថត​ Chris បាន​សរសេរ​ថា៖​”ព្យាយាម​ទទួល​ទាន​របប​អាហារ​ថ្មី​។ សូម​កុំ​​ថា​អី​ឲ្យ​សោះ”។ ​​​​​

 

និយាយ​ប្រាប់​ Entertainment Tonight តារា​កូន​បី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ “​ខ្ញុំ​ចំណាយ​ពេលវេលា​គិត​ពី​អាហារ​ជាង​អ្វី​ទៅ​ទៀត។ ពួក​យើង​​ត្រូវ​ថត​ដោយ​តម្រូវ​ឲ្យ​មាន​រូបរាង​ស្គម ដូច្នេះ​ពួក​យើង​ត្រូវ​បន្ថយ​ការ​បរិភោគ​ពី ៥០០, ៦០០, ៧០០​កាឡូរី​ក្នុង​មួយ​ថ្ងៃ​។

 

ក្នុង​រឿង​ថ្មី “In the Heart of the Sea” Chris Hemsworth ត្រូវ​សម្ដែង​ជា​តួ​អង្គ​ឈ្មោះ Owen Chase ដែល​​ជា​កម្មករ​នាវា​​ជាប់​គាំ​​នៅ​​លើ​កប៉ាល់​កណ្ដាល​សមុទ្រ​ជាមួយ​កម្មករ​ផ្សេង​ទៀត​អស់​រយៈ​ពេល​៩០​ថ្ងៃ​និង​ត្រូវ​វាយ​ប្រហារ​ដោយ​ត្រី​បាឡែន​​ស្លាប់​កម្មករ​ជា​ច្រើន​នាក់។

 

 

Chris Hemsworth តួ​រឿង​”Avengers” សម្រក​គីឡូ​ស្គម​កំព្រឹង​ដើម្បី​ថត​រឿង​ថ្មី

រូបកាល​នៅមាន​សាច់ដុំ

Chris Hemsworth តួ​រឿង​”Avengers” សម្រក​គីឡូ​ស្គម​កំព្រឹង​ដើម្បី​ថត​រឿង​ថ្មី

ចុចអាន៖ Brooklyn Beckham ប្រគល់​រង្វាន់​នារី​ឆ្នើម​ប្រចាំ​ឆ្នាំ​ឲ្យ​ Victoria

ប្រែសម្រួល៖​ ហេង សុធារិទ្ធិ
ប្រភព៖ dailymail