​និស្សិត CamEd ​ធ្វើ​តន្ត្រី​សប្បុរសធម៌​រក​​ថវិកាសង់​សាលា​រៀន​ និង​បង្គន់​​នៅ​​តំបន់​ដាច់​ស្រយាល​

ដោយ​សារ​តែ​មើល​ឃើញ​ភាព​លំបាក​របស់​កុមារ​​នៅ​តាម​តំបន់​ដាច់​ស្រយាល​ក្រុមនិស្សិត​នៃ​សាលា ​CamEd បាន​សម្រេច​ចិត្ត​នាំ​គ្នា​បង្កើត​​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​​​នៅ​ CKCC ​​កាល​ពី​ម្សិល​មិញ​ ដើម្បី​យក​ថវិកា​​​ជួយ​សង់​សាលារៀន​ បង្គន់ដល់​ពួកគេ។​

​និស្សិត CamEd ​ធ្វើ​តន្ត្រី​សប្បុរសធម៌​រក​​ថវិកាសង់​សាលា​រៀន​ និង​បង្គន់​​នៅ​​តំបន់​ដាច់​ស្រយាល​

តំណាង​ក្រុម​ម្នាក់​ កញ្ញា ដូណា និយាយ​មក​កាន់ Sabay ថា​ក្រោយ​ពេល​ប្រគំ​តន្ត្រី​សប្បុរសធម៌​​ចប់​ ប្រហែល​ជា​អំឡុង​ខែ​ធ្នូ​ ពួក​គេ​នឹង​នាំ​យក​ថវិកា​និង​របស់​ប្រើ​ប្រាស់​​មួយ​ចំនួន​ចុះ​​យក​ទៅ​ជួយ​​ក្មេង​ៗ​​នៅ​តំបន់​ដាច់​ស្រយាល​នោះ​ដែល​មាន​ទី​តាំង​នៅ​កំពង់​ថ្ម​ខេត្ត​កំពង់​ធំ។។

“ក្រុម​ពួក​ខ្ញុំ​ធ្លាប់​បាន​ចុះ​ទៅ​មើល​ផ្ទាល់​ឃើញ​ថា សាលា​នៅ​កំពង់​ថ្ម​ហ្នឹង​មាន​ការ​បែក​បាក់​ច្រើន​ បង្គន់​ក៏​ខូច​អស់​។​ បន្ទាប់​ពី​ប្រជុំ​ និង​ពិភាក្សា​​គ្នា​រួច​រាល់​ ទើប​សម្រេច​ចិត្ត​ថា​ ប្រគំ​​តន្រ្តី​នេះ​ឡើង​​ដើម្បី​ប្រមូល​ថវិកា​ និង​​មាន​ជា​របស់​ប្រើប្រាស់​ផ្សេងៗ​ទៀត សម្រាប់​ប្រគល់​ជូន​លោក​នាយកដើម្បី​​ទុក​ប្រើ​ប្រាស់​ផង​ដែរ”។ ដូណា ថ្លែង។​​​

ការ​លេច​ឡើង​​នៃ​ការ​ប្រគំ​តន្រ្តី​នេះ ដូណា ប្រាប់​ថា​ ផ្ដើម​គំនិត​​ដោយ​លោក យុន ណូរ៉ាកាហ្សា ​និង​សហការ​ជាមួយ​ក្រុម​និស្សិត​នៃ​សាលា​ CamEd ដែល​មាន​ឈ្មោះ​ថា Glorious។​ ក្រុម​ពួក​គេ​ផ្ដោត​សំខាន់​លើ​ការ​​​ជួយ​សង្គម​ ចង់​ឲ្យ​មាន​គេ​ស្គាល់​ច្រើន​​ដើម្បី​រក​ជំនួយ​បាន​ច្រើន​ សម្រាប់​យក​ទៅ​ជួយ​អ្នក​ក្រខ្សត់​តាម​បណ្ដា​តំបន់​ដាច់​ស្រយាល​​។​

ជាមួយ​គ្នា​នេះ​​ក៏​មាន​ការ​ចូលរួម​ស្ម័គ្រ​ចិត្ត និង​បង្ហាញ​ Show ជាច្រើន​​ពី​តារា​ចម្រៀងក្មេងៗ​ដូចជា​ ម៉ា ចន្ទ​បញ្ញា  ចិត្ត កញ្ចនា សូ ដាវីន ​ នភាល័យ និង​ក្រុម​យុវជន​ ជា​ច្រើន​ទៀត​បាន​ញ៉ាំង​ឲ្យ​កម្ម​វិធី​រឹត​តែ​សប្បាយ​ទៀត​ផង​៕

អត្ថបទ​៖ ថា ម៉ាលីដា​