លោក កឹម សុខា នឹង​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃស្អែក ខណៈ​លោក សម រង្ស៊ី ទៅ​បារាំង​

​អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា នឹង​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី ២៤ ខែវិច្ឆិកា ខាងមុខនេះ​។ ចំណែក​លោក សម រង្ស៊ី បាន​ចាក​ចេញពី​ប្រទេស​ហ្វីលីពីន​ឆ្ពោះទៅកាន់​ប្រទេស​បារាំង​។ នេះ​បើតាម​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យ៉ែម បុញ្ញឫទ្ធិ​។​

​លោក យ៉ែម បុញ្ញឫទ្ធិ ដែល​ទើបតែ​ត្រឡប់​មកពី​ប្រទេស​ហ្វីលីពីន​វិញ​នោះ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការវិលត្រឡប់​របស់ លោក កឹម សុខា មក​កម្ពុជា​វិញ​នៅ​ម៉ោង ២ និង ៤០ នាទី​ស្អែក​នេះ មាន​អមដំណើរ​មកជា​មួយ​លោក គង់ សភា និង​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រងគ្រោះ​ដោយសារ​អំពើហិង្សា​កាលពី​ថ្ងៃទី ២៦ ខែតុលា​។ « ពេលនេះ លោក កឹម សុខា បាន​ចាក​ចេញពី​ប្រទេស​ហ្វីលីពីន​មកកាន់​ទីក្រុង​បាងកក​ប្រទេស​ថៃ ដើម្បី​ជួប​លោក គង់ សភា និង​លោក ញ៉យ ចំរើន ត្រឡប់មក​កម្ពុជា​វិញ​ទាំងអស់គ្នា​។ លោក កឹម សុខា នឹង​ចុះ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក យ៉ែម បុញ្ញឫទ្ធិ​។​

​ចំណែក​លោក សម រង្ស៊ី វិញ អ្នកនាំពាក្យ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​ប្រមុខ​បក្សប្រឆាំង​រូបនេះ បាន​ចាក​ចេញពី​ប្រទេស​ហ្វីលីពីន​ឆ្ពោះទៅកាន់​ប្រទេស​បារាំង និង​ប្រទេស​នៅ​អ៊ឺរ៉ុប​មួយចំនួន ដើម្បី​ធ្វើ​នយោបាយ​កា​ទូត​ជុំវិញ​បញ្ហានយោបាយ​នៅ​កម្ពុជា​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​