FIFA Club World Cup រក​ឃើញ​៦ក្រុម នៅ​តែ​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន​​​មិន​ទាន់​រក​ឃើញ​

FIFA Club World Cup រក​ឃើញ​៦ក្រុម នៅ​តែ​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន​​​មិន​ទាន់​រក​ឃើញ​

ពាន​រង្វាន់ FIFA Club World Cup បាន​រក​ឃើញ​៦ក្រុម​ហើយ​ដែល​ត្រូវ​ប្រជែង​គ្នា ក្រោយ​បញ្ចប់​ការ​ប្រកួត​ដណ្ដើម​ជើងឯក​អាស៊ី AFC Champions League រួច​មក។ ១ក្រុម​ទៀត​ដែល​នៅ​សល់​ គឺ​ក្រុម​ម្ចាស់​ផ្ទះ​ ដែល​ជា​ក្រុម​ជើង​ឯក​លីក​កំពូល​ជប៉ុន ដែល​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ។

 

ក្លិប​ចិន Guangzhou Evergrande Taobao បាន​ក្លាយ​ជា​ជើងឯក AFC Champions League ក្រោយ​យក​ឈ្នះ ​Al-Ahli ១-០ ក្នុង​លទ្ធផល​សរុប​ទាំង​ពីរ​ជើង​វគ្គ​ផ្ដាច់ព្រ័ត្រ។ ក្រុម​នេះនឹង​ត្រូវ​ប៉ះ​ក្រុម América របស់​ម៉ិកស៊ីកូ ដែល​ជា​ជើង​ឯក​ពាន​រង្វាន់ CONCACAF Champions League (អាមេរិក​ខាង​ជើង, កណ្ដាល និងការីប៊ីន) នៅ​វគ្គ ១/៤ផ្ដាច់ព្រ័ត្រ។

 

FIFA Club World Cup រក​ឃើញ​៦ក្រុម នៅ​តែ​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន​​​មិន​ទាន់​រក​ឃើញ​

ក្រុម​ Guangzhou Evergrande Taobao របស់​ចិន ​ជា​ជើងឯក​ទ្វីប​អាស៊ី

 

ចំណែក​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន ដែល​តំណាង​ដោយ​ក្រុម​ជើង​ឯក J-League នោះ នៅ​មិន​ទាន់​ដឹង​ថា​ជា​ក្រុម​ណា​នៅ​ឡើយ​ទេ (បញ្ចប់​ថ្ងៃ​៥ ធ្នូ) ប៉ុន្តែ​គឺ​ជា​ក្រុម១​ក្នុង​ចំណោម​ក្រុម​ទាំង​៣ គឺ Sanfrecce Hiroshima, Urawa Red Diamonds និង Gamba Osaka។ ក្រុម​ទាំង​៣ នឹង​ត្រូវ​ប្រជែង​គ្នា​យក​តំណែង​ជើងឯក ដើម្បី​ទៅ​ប្រកួត FIFA Club World Cup ជុំ Play-off ទល់​នឹង​ក្រុម Auckland City របស់​នូវែលហ្សេឡង់ ជើងឯក OFC Champions League (តំបន់​អូសេអានី)។ ក្រុម​ដែល​ឈ្នះ​រវាង​ម្ចាស់​ផ្ទះ​ និង Auckland នឹង​ត្រូវ​ឡើង​ទៅ​ប៉ះ​ក្រុម TP Mazembe របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ជើងឯកទ្វីប​អាហ្វ្រិក CAF Champions League នៅ​វគ្គ​ ១/៤ ផ្ដាច់ព្រ័ត្រ។

 

FIFA Club World Cup រក​ឃើញ​៦ក្រុម នៅ​តែ​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន​​​មិន​ទាន់​រក​ឃើញ​

ក្រុម TP Mazembe របស់​កុងហ្គោ ជើងឯក​ទ្វីប​អាហ្វ្រិក​

 

ចំណែក​ក្រុម​ Barcelona របស់​អេស្ប៉ាញ ជើងឯក​ទ្វីប​អឺរ៉ុប UEFA Champions Leauge និង River Plate របស់​អាហ្សង់ទីន ជើងឯក​ទ្វីប​អាមេរិក​ខាង​ត្បូង Copa Libertadores នឹង​ត្រូវ​រង់​ចាំ​មុន​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

 

ការ​ប្រកួត​ FIFA World Cup ឆ្នាំ​២០១៥ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ។ ក្រុម​ជើង​ឯក​ នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ៥លាន​ដុល្លារ​។ កាល​ពី​ឆ្នាំ​២០១៤ ជើង​ឯក​បាន​ធ្លាក់​ទៅ​លើ​ក្រុម​តំណាង​ទ្វីប​អឺរ៉ុប Real Madrid របស់​អេស្ប៉ាញ៕​​​​

 

FIFA Club World Cup រក​ឃើញ​៦ក្រុម នៅ​តែ​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន​​​មិន​ទាន់​រក​ឃើញ​

ក្រុម FC Barcelona របស់​អេស្ប៉ាញ ជើង​ឯក​ទ្វីប​អឺរ៉ុប

 

FIFA Club World Cup រក​ឃើញ​៦ក្រុម នៅ​តែ​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន​​​មិន​ទាន់​រក​ឃើញ​

ក្រុម River Plate របស់អាហ្សង់ទីន ជើងឯកអាមេរិកខាងត្បូង

 

FIFA Club World Cup រក​ឃើញ​៦ក្រុម នៅ​តែ​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន​​​មិន​ទាន់​រក​ឃើញ​

Auckland City របស់​នូវែលហ្សេឡង់ ជើងឯកអូសេអានី

 

FIFA Club World Cup រក​ឃើញ​៦ក្រុម នៅ​តែ​ក្រុម​ម្ចាស់​ផ្ទះ​ជប៉ុន​​​មិន​ទាន់​រក​ឃើញ​

ក្រុម América របស់​ម៉ិកស៊ីកូ ជើងឯក​ CONCACAF

 

ដោយ៖ សុវត្ថិ