ប្រាក់​រង្វាន់​ពាន​អាស៊ាន-ចិន ដែល​ជម្រើស​ជាតិ​កម្ពុជា​ទៅ​​ចូល​រួម​ប្រកួត

ប្រាក់​រង្វាន់​ពាន​អាស៊ាន-ចិន ដែល​ជម្រើស​ជាតិ​កម្ពុជា​ទៅ​​ចូល​រួម​ប្រកួត

កម្ពុជា​បាន​បញ្ជូន​ក្រុម​ជម្រើស​ជាតិ​ទៅ​ចូល​រួម​ប្រកួត​ពាន​រង្វាន់ អាស៊ាន-ចិន 2015 Yunnan, Asean International Football Open Tournament ដែល​ធ្វើ​ឡើង​រយៈ​ពេល ១០​ថ្ងៃ​នៅ​ខេត្ត​យូណាន។ វិបសាយ RootsBD របស់​ប្រទេស​បង់ក្លាដេស​បាន​បញ្ជាក់​ថា ម្ចាស់​ពាន​រង្វាន់​មិត្តភាព​នេះ​នឹង​ទទួល​បាន​ប្រាក់ ១២០០០​ដុល្លារ។

 

ប្រាក់​រង្វាន់​ពាន​អាស៊ាន-ចិន ដែល​ជម្រើស​ជាតិ​កម្ពុជា​ទៅ​​ចូល​រួម​ប្រកួត

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

ពាន​រង្វាន់ 2015 Yunnan, Asean International Football Open Tournament កំពុង​ដំណើរ​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ទាំង២ ដែល​មាន ៩​ក្រុម។ ការ​ប្រកួត​នេះ​នឹង​ដំណើរ​ការ​ពី​ថ្ងៃ​ទី២០ រហូត​ដល់​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា។ ម្ចាស់​ជើង​ឯក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ១២០០០​ដុល្លារ លេខ​២ ទទួល​បាន ៨០០០​ដុល្លារ លេខ៣ ទទួល​បាន ៦០០០​ដុល្លារ និង​លេខ​៤ ទទួល​បាន ៣០០០​ដុល្លារ។ ​

 

ប្រាក់​រង្វាន់​ពាន​អាស៊ាន-ចិន ដែល​ជម្រើស​ជាតិ​កម្ពុជា​ទៅ​​ចូល​រួម​ប្រកួត

 

កម្ពុជា​ស្ថិត​ក្នុង​ពូលE មាន ៥​ក្រុម ដូច​ជា ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្រុម Hà Nội T&T របស់​ប្រទេស​វៀតណាម ក្រុម Lao Champa របស់​ប្រទេស​ឡាវ ក្រុម Baotou Nanjiao FC ក្នុង​លីក​ទី​៣ ចិន និង​ក្រុម Yunnan របស់​ម្ចាស់​ផ្ទះ។ ចំណែក​ពូលF មាន ៤ក្រុម ដូច​ជា ក្រុម​ជម្រើស​ជាតិ​បង់ក្លាដេស ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា ក្រុម ​He Bei Jing Ying FC របស់​ប្រទេស​ចិន និង​ក្រុម​ Lijiang FC របស់​ប្រទេស​ចិន។

 

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ទៅ​ចូល​រួម​កម្មវិធី​នេះ ដោយ​គ្មាន​វត្តមាន​កីឡាករ​មក​ពី​ក្លិប​កំពូល​ទាំង៤ គឺ​បឹងកេត​អង្គរ, ភ្នំពេញ​ក្រោន, ណាហ្គាវើល, និង ខេមបូឌានថាយហ្គឺរ ដោយសារ​ជាប់​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ​៣ ​នៅ​លីក​កំពូល​កម្ពុជា។ ទោះ​បែប​នេះ​ក្ដី ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នៅ​តែ​ធ្វើ​បាន​ល្អ ដោយ​យក​ឈ្នះ​ពីរ​ប្រកួត​រួច​មក​ហើយ និង​ត្រៀម​ស្វែង​រក​ជ័យ​ជម្នះ​លើក​ទី៣ ល្ងាច​នេះ​ទៀត៕

 

អត្ថបទ៖ គង់ វិសាល