ម៉ាស៊ីន​កិនស្រូវ​ចល័ត


ម៉ាស៊ីន​កិនស្រូវ​ចល័ត

ការវិវត្តន៍ ​នៃ​វិទ្យាសាស្ត្រ​បាន​ធ្វើ​ឲ្យ​ការរស់នៅ​របស់​មនុស្ស​កាន់​តែ​មាន​ភាព​ងាយស្រួល។ កាល​ពី​បុរាណ​ដើម្បី​បាន​អង្ករ​មក​ដាំបាយ គេ​ត្រូវ​បុក​អង្ករ រូ​ច​អុំ​សម្រិត​ដើម្បី​យក​សំបក​ស្រូវ​ចេញ។ តែ​បច្ចុប្បន្ន​គឺ​មាន​ភាព​ងាយស្រួល​ជាង​មុន ដោយ​ប្រើប្រាស់​ម៉ាស៊ីន​កិន​ស្រូវ​ជំនួស​វិញ។ កាន់តែ​ងាយ​ស្រួល​គឺ​នៅ​តាម​ទី​ជនបទ​ឥឡូវ​​មាន​ម៉ាស៊ីន​កិនស្រូវ​ចល័ត​អាច​មក​កិន​ស្រូវ​ជូន​អ្នក​ភូមិ​ដល់​មុខ​ផ្ទះ​ ឫ​គ្រាន់​​ទូរសព្ទ​ហៅ​​ពេល​ត្រូវការ​កិនស្រូវ​ក៏បាន។

 

 

ម៉ាស៊ីន​កិនស្រូវ​ចល័ត

 

 

សៅ រ៉​ន ជា​អ្នក​កិនស្រូវ​ចល័ត ដែល​ដើរ​កិនស្រូវ​ជាច្រើន​ភូមិ​ក្នុងស្រុក​ឈូក។ រ៉​ន ទើបតែ​ប្រកបមុខរបរ​នេះ​បាន​ជាង ១ឆ្នាំ​ ប៉ុណ្ណោះ ។ គាត់​បាន​ចាប់​ផ្តើម​រប​រ​នេះ ដោយ​បាន​ចំណាយ​ប្រាក់ ប្រមាណ​ជា ៣ ០០០ ដុល្លារ​ទិញ​ម៉ាស៊ីន​កិនស្រូវ​ចល័ត​មួយ​ទឹក​មួយ​គ្រឿង ។ ចំណែក​ឯ​ផ្លូវ​ដែល​ត្រូវ​ដើរ​កិន​មិន​មាន​កំណត់​ទេ ពេលខ្លះ​កិន​នៅ​ភូមិ​ក្បែរៗផ្ទះ ពេល​ខ្លះទៀត​គាត់​ត្រូវ​ទៅ​ឆ្ងាយ​ដល់​តា​កែន​កោះស្លា​(ជិត៥០គីឡូម៉ែត្រ) ក៏មាន ពេលខ្លះ​ក៏​មាន​អ្នក​ទូរសព្ទ​ហៅ​កិន​ដែរ។

 

អ្នក​កិនស្រូវ​ចល័ត​រូប​នេះ​មាន​អាសយដ្ឋាន​នៅ​ភូមិ​ស្រះ​ចាស់ ឃុំ​ខ្នាចរមាស ស្រុក​ឈូក ខេត្ត​កំពត បាន​ប្រាប់​បន្ត​ទៀត​អំពី​តម្លៃ​ឈ្នួល​កិនស្រូវ​ថា បើ​ម្ចាស់​អង្ករ​អត់​យក​កន្ទក់ គាត់​មិន​យកឈ្នួល​កិនស្រូវ​ដែរ តែ​បើ​យក​កន្ទក់ គឺ​យកឈ្នួល​តាម​តម្លៃ​កន្ទក់​ដោយ​កន្ទក់ ១គីឡូក្រាម យក​ថ្លៃ ១០០០។ ​ ចំពោះ​រដូវ​ដែល​មាន​គេ​កិនស្រូវ​ច្រើន​គឺ​នៅ​រដូវ​មុន​ច្រូត ច្រូត​ហើយ ខែ​ចូលឆ្នាំ និង​ភ្ជុំបិណ្ឌ​ជាដើម ព្រោះ​ប្រជាជន​ធ្វើ​ស្រូវ​ទុក​សម្រាប់​ភ្ញៀវ​ច្រូត និង​វេច​នំ​នា​ខែ​បុណ្យទាន​ជាដើម

 

ចំពោះ​ចំណូល​វិញ រ៉​ន​ បាន​ប្រាប់​ថា “បើ​មាន​គេ​ហៅ​កិន​តាម​ទូរសព្ទ គឺ​អាច​រក​បាន​ច្រើន ជួន​រហូតដល់ ២០ ម៉ឺន​ក៏មាន តែ​ថ្ងៃ​ណា​អត់​សូវ​មាន​អ្នក​កិន គាត់​អាច​រក​បានតែ ៥-៦ម៉ឺន​ប៉ុណ្ណោះ។ ក្រោយ​ផាត់​សោហ៊ុយ​ប្រេង​ហូបចុក និង​ឲ្យ​អ្នកដើរ​តាម គាត់​អាច​សល់​បាន ២-៣ម៉ឺន ​សម្រាប់​ថ្ងៃ​ដែល​រក​មិនសូវ​បាន និង ​ថ្ងៃ​ដែល​មាន​គេ​កិន​ច្រើន​រហូតដល់ ១០ ម៉ឺន។ ក៏ប៉ុន្តែ​ដោយសារ​ម៉ាស៊ីន​នេះ​រាង​ចាស់​បន្តិច​ឧស្សាហ៍​ខូច​បន្តិច​ហើយ​ត្រូវ​ចំណាយ​ញឹកញាប់​ដែរ៕

 

 
ម៉ាស៊ីន​កិនស្រូវ​ចល័ត

 

 

ម៉ាស៊ីន​កិនស្រូវ​ចល័ត

 

អត្ថបទ៖ ឡុ​ច គីម​សាយ

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

 

-ទូរសព្ទ៖ 017 55 76 88
-អ៊ីមែល៖ [email protected]

 

-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!