វិធី​សាស្ត្រ​ក្នុង​ការ​ថែ​ទាំ​សុខភាព​អ្នក​ជំងឺ​លើសឈាម!

ជំងឺលើសឈាម គឺបណ្តាលមកពី សម្ពាធឈាម នៅក្នុងខ្លួន របស់មនុស្ស មិនថាប្រុស ឫស្រីទេ ពេលណាឡើងខ្ពស់ ខុសពីធម្មតា ធើ្វអោយ សរសៃឈាម ក្នុងខួរក្បាស ស្ទះឫដាច់ អាចអោយ មនុស្សយើងស្លាប់ មួយ ចំហៀងខ្លួន។ ហើយនៅពេល ដែលសម្ពាធ ឈាម មានការ កើនឡើង ខ្ពស់ហួសកម្រិត អាចបណ្តាលអោយ គាំងបេះដូង ស្លាប់ភ្លាមៗ តែម្តង។

វិធី​សាស្ត្រ​ក្នុង​ការ​ថែ​ទាំ​សុខភាព​អ្នក​ជំងឺ​លើសឈាម!

យ៉ាងណាមិញ ចំពោះអ្នក ដែលមាន ជំងឺលើសឈាម ត្រូវការទាមទារ ការថែទាំ និងការ ព្យាបាល អស់មួយជីវិត ដោយអ្នកជំងឺ ត្រូវកាត់បន្ថយ ចំណីអាហារណា សំបូរទៅដោយ សារជាតិប្រៃ ជាតិស្ករ និងមិនត្រូវ ទទួលទាន ផ្អែម ពេកឡើយ។ ជាពិសេស សូមកាត់បន្ថយ អាហារដែលសំបូរ ជាតិខ្លាញ់អោយ បានច្រើន ហើយងាកមក ទទួលទានបន្លែ និងផ្លែ ឈើអោយ បានច្រើនវិញ ទើបជាការ ល្អប្រសើរ។

បន្ថែមពីនេះ ទៅទៀត អ្នកជំងឺ ត្រូវតែ ធ្វើលំហាត់ប្រាណ ដូចជា ការដើរ យ៉ាងហោច ណាស់ក៏ 30 នាទីដែរ ក្នុងមួយថ្ងៃ និងត្រូវធ្វើ បែបនេះ ជាប្រចាំ ព្រោះវា មានសារៈ ប្រយោជន៍ ខ្លាំងណាស់ ដល់អ្នកជំងឺ។

មួយវិញទៀត អ្នកជំងឺត្រូវតែ ទទួលទានថ្នាំ អោយបាន ទៀងទាត់ ទាត់ពេលវេលា ទៅតាមការ ណែនាំរបស់ គ្រូពេទ្យ មិនត្រូវធ្វេស ប្រហែលឡើយ ហើយត្រូវ ធ្វើការ ណាត់ជួប ជាមួយ គ្រូពេទ្យ ជារៀងរាល់ 1ខែឫ 3 ខែម្តង ដើម្បីប្រើ ប្រាស់ថ្នាំ និងប្រការ គួរចៀសវាង សូមកុំប្រើថ្នាំ ដោយខ្លួន ឯងផ្ទាល់។

វិធី​សាស្ត្រ​ក្នុង​ការ​ថែ​ទាំ​សុខភាព​អ្នក​ជំងឺ​លើសឈាម!

ប្រការគួរ ចៀសវាង សម្រាប់អ្នកមិន ទាន់មានជំងឺនេះ លោកអ្នក មិនត្រូវទទួល ទានស្រា បារីច្រើនហួសកំណត់ (បន្តិចបន្តួចបាន) មិនត្រូវទទួល ទាន់ប្រៃពេក ហើយត្រូវ ថែរក្សាទំងន់ កុំអោយ ឆាប់ធាត់ពេក, កាត់បន្ថយ នូវភាពមួម៉ៅ និងតានតឹង ជាដើម។ ប្រសិនបើ អ្នកកើត ជំងឺនេះហើយ គួរតែចៀស អោយឆ្ងាយពី បញ្ហានេះ ទើបជា ការល្អ។

  • ដោយ: Sambath
  • 11:01 AM, 23 November
  • ប្រភព: Healthcam
  • Tag: សុខភាព