ល្ងាចនេះ ធ្វើ​សន្និសីទ​បង្ហាញ​មុខ​ឃាត​ករ​ស៊ីឈ្នួល

ខេត្តស្វាយរៀង ៖ ព័ត៌មាន​ចុង​ក្រោយ​ឱ្យ​ដឹង​ថា ល្ងាច​នេះ​ថ្ងៃ​ទី​២៣ វិច្ឆិកា ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង នឹង​បើក​សន្​និសីទ​សារព័ត៌មាន​មួយស្តី​អំពី​ការ​ចូល​បាញ់ប្រហារ​នៅផ្ទះ​លក់​ថ្នាំពេទ្យ​កណ្តាល​ក្រុង​ស្វាយ​រៀង បន្លំ​ធ្វើ​រូបភាព​ប្លន់ ប៉ុន្តែ​ការ​ពិតជា​ឃាតករ​ស៊ីឈ្នួល​បាញ់​សម្លាប់​ក្នុង​រឿង​គំនុំ ។

សំណាងល្អ លោក​វេជ្ជបណ្ឌិត​ម្ចាស់​ហាង​លក់​ថ្នាំពេទ្យ និង​កូន របួស​ល្មម​ប៉ុណ្ណោះ ហើយ​ចាប់​បាន​ម្នាក់ និង​មាន​ដំណឹង​ថា ចាប់​បាន​៣​នាក់​ទៀត ។

ព័ត៌មាន​ពិស្តារ និង​ច្បាស់​ការណ៍ នឹង​ផ្សាយ​ជូន​ក្រោយ​ពេល​ចប់​សន្និសីទ ព្រមទាំង​បង្ហាញមុខ​ក្រុម​ឃាតករ​ស៊ីឈ្នួល​ទៀត​ផង ។