រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវ

តាកែវ៖ នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យអំពីសក្តានុពលទឹក និងការងារបង្កបង្កើនផល នៅក្នុងខេត្តតាកែវ ។ ក្នុងពេលចុះពិនិត្យ នៅតំបន់ប្រឡាយហនុមាន លោករដ្ឋមន្ត្រីបានប្រាប់ឲ្យដឹងថា តំបន់ប្រឡាយហនុមាននេះ ជាតំបន់ដែលតែងតែជួបប្រទះនូវកង្វះខាតទឹកសម្រាប់បង្កបង្កើនផលនាពេលកន្លងមក ។  ប៉ុន្តែនៅពេលនេះ បន្ទាប់ពីក្រសួងបានស្តារប្រឡាយហនុមានរួច ទន្ទឹមនឹងការបង្វែរពីកំពង់ស្ពឺមកទន្លេបាទី ហើយតាមរយៈស្ថានីយសម្តេចតេជោ ទី២២ និងទី២៣ ដែលបានបូមទឹកពីទន្លេបាទីបញ្ចូលក្នុងប្រឡាយហនុមាន ឥឡូវតំបន់នេះលែងមានការប្រឈមដូចបណ្តាឆ្នាំមុនៗទៀតហើយ ។ តាមរយ:ប្រឡាយហនុមាននេះ ផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណ ៨.០០០ ហិកតាក្នុងស្រុកបាទី និង ១.០០០ហិកតា ទៀត ក្នុងស្រុកសំរោង បាន និងកំពុងទទួលផលយ៉ាងល្អប្រសើរ ។

បន្ទាប់ពីបានពិនិត្យការងារប្រឡាយហនុមាន លោករដ្ឋមន្ត្រី លឹម គានហោ និងក្រុមការងារ ក៏កំពុងបន្តចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅតំបន់មួយចំនួនទៀត ក្នុងខេត្តតាកែវ ៕