លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លើកឡើងថា ជីវភាពខ្វះខាត់ របស់ប្រជាពលរដ្ឋ គឺជាទុក្ខរបស់ រាជរដ្ឋាភិបាល

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋចំនួន៧៥៨នាក់ ទទួលអំណោយពី លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានអាជ្ញាធរ ជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយថ្នាក់ជាតិខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងភូមិតាអុង ឃុំប៉ោចារ ស្រុកភ្នំស្រុក។

ការចុះជួយនៅព្រឹកនេះ មានការអញ្ជើញផ្ទាល់ពីលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន លោកគោស៊ុំ សារឿត អភិបាលខេត្ត លោកអ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត ក្រុមយុវជនខេត្ត ស្រុក ក្រុង និងមន្ត្រីពាក់ព័ន្ធជុំខេត្ត។

នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន បានលើកឡើងថា ជីវភាពខ្វះខាត់របស់ប្រជាពលរដ្ឋ គ្រប់រូបគឺ ជាទុករបស់រាជរដ្ឋាភិបាល បានចូលរួមសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ ស្រុកភ្នំស្រុក ចំនួន ៦១៣ គ្រួសារ ។

ឧបនាយរដ្ឋមន្រ្តី ក៏បានប្រកាសយុទ្ធនាការសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រចំនួន៣០០ខ្នង នៅស្រុកភ្នំស្រុក ដោយមាន ការចូលរួមជួយសាងសង់ដោយកម្លាំងយុវជន ហើយការសាងសង់ផ្ទះនឹងត្រូវឲ្យរួចរាល់នៅក្នុងខែមីនា ឆ្នាំ២០១៦ ខាងមុខ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋស្នាក់នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបាននាំយកនូវគ្រឿង ឧបភោគ បរិភោកនិងថវិកាផ្តល់ជូន ប្រជាពលរដ្ឋ ៦១៣ គ្រួសារ ក្នុងនោះ៖ ១-គ្រួសារក្រីក្រចំនួន២១៣គ្រួសារ ៖

អង្ករ ២៥ គីឡូក្រាម ទឹកស៊ីអ៊ីវ ០១ យួ

នំធុងតូច ០១ ធុង សារ៉ុង ០១ ថវិកា ២ម៉ឺនរៀ

២-ប្រជាពលរដ្ឋចូលរួម៤០០ នាក់ សារ៉ុង ០១ ៣-អធិការដ្ឋាននគរបាលស្រុក ១ លានរៀល ៤-អាវុធហត្ថស្រុក ៥០ ម៉ឺនរៀល

៥-យុវជនស្រុក ៥០ ម៉ឺនរៀល ៦-សាលាឃុំប៉ោយចា ៥០ ម៉ឺនរៀល ៧-ពេទ្យស្រុក ៥០ ម៉ឺនរៀល ។

សូមបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជានិច្ចកាលលោកតែងចុះសួរសុខទុក្ខប្រជាពលរដ្ឋផ្ទាល់ដល់ខ្នងផ្ទះ នៅតាមឃុំ សង្កាត់ គ្រប់ស្រុកក្រុង ទូទាំងខេត្តបន្ទាយមានជ័យ  និងឆ្លើយតបទៅនិងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដូចជាប្រព័ន្ធធារាសាស្រ្ត ផ្លូវថ្នល់ សេវាសាធារណៈ និងលំនៅដ្ឋានជាដើម៕