កម្លាំងអាវុធហត្ថ ខេត្តកណ្តាល បង្ក្រាប និងចាប់ខ្លួន មុខសញ្ញាចែកចាយ គ្រឿងញៀន នៅផ្ទះសំណាក់ កាពីតាល់ ដកហូតថ្នាំ ១១កញ្ចប់

កណ្តាល : កម្លាំងអាវុធហត្ថ ខេត្តកណ្តាល បានបើកប្រតិបត្តិការ បង្ក្រាប និងចាប់ខ្លួន មុខសញ្ញាចែកចាយ គ្រឿងញៀន ដ៏សកម្មម្នាក់ នៅចំណុចផ្ទះសំណាក់ កាពីតាល់ ស្ថិតនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ដោយដកហូតថ្នាំចំនួន១១កញ្ចប់ ម៉ូតូមួយគ្រឿង ម៉ាកសង់C125 សេរីឆ្នាំ2006 ពាក់ផ្លាកលេខភ្នំៈពេញ1O 9015 ហើយជនសង្ស័យត្រូវបានបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។

មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានថ្លែងឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ងឹម រីន អាយុ26ឆ្នាំ ទីលំបច្ចុប្បន្ន កម្មករឡឥដ្ឋ ស្ថិតក្នុងភូមិឃុំព្រែកអញ្ញ្ជាញ ស្រុកមុខកំពូល ។

មន្រ្តីអាវុធហត្ថ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន នៃសកម្មភាពចែកចាយគ្រឿងញៀនខាងលើនេះ កម្លាំងជំនាញក្រោមការបញ្ជាផ្ទាល់ ពីសំណាក់មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៏ សំ តុលា បានចុះទៅធ្វើការស្រាវជ្រាវ ដោយសហការយ៉ាងល្អជាមួយ ម្ចាស់ម្ចាស់ ផ្ទះសំណាក់នោះ បានឃាត់ខ្លួន ជនសង្ស័យតែម្តង ។

បើតាមមន្រ្តីអាវុធហត្ថរូបនេះ ដោយមានការបញ្ជាជាប្រចាំ របស់នាយឧត្តមសេនីយ៏ សៅសុខា មេបញ្ជាការ អាវុធហត្ថលើផ្ទៃប្រទេស និងអភិបាលខេត្ត លើការបង្ក្រាបករណីគ្រឿងញៀននោះ លោកមេបញ្ជាការ បានចាត់វិធានការដូចភ្លៀងរលឹម ជាបន្តបន្ទាប់ ហើយជាលទ្ធផល ឃាត់ខ្លួន ជនសង្ស័យ និងថ្នាំជាច្រើន នាពេលកន្លងទៅ ៕