វិទ្យុ​ដើម​អម្ពិល​ អាច​បើកស្តាប់​តាម iPhone និង iPad បាន​ហើយ និងទាញ​យក​កម្មវិធីពី​ Appstore ដោយ​ឥត​គិតថ្លៃ

ភ្នំពេញ៖ នាយកវិទ្យុដើមអម្ពិល FM93.75Mhz លោក សយ សុភា បានថ្លែងឱ្យដឹង នៅថ្ងៃអាទិត្យទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ថា ចាប់ពីនេះតទៅ ប្រិយមិត្តអ្នកស្តាប់វិទ្យុ ដើមអម្ពិល ដើមអម្ពិល FM93.75Mhz អាចទាញយក application របស់វិទ្យុដើមអម្ពិល តាមប្រព័ន្ធ IOS សម្រាប់ដំណើរការលើទូរស័ព្ទ Iphone និងIpad បានហើយ ដោយទាញយកកម្មវិធី ដោយឥតគិតថ្លៃ។

បើតាមលោក សយ សុភា application ថ្មីនេះ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រិយមិត្ត អ្នកស្តាប់វិទ្យុដើមអម្ពិល ក៏ដូចជាអ្នកគាំទ្រមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ។

លោក សយ សុភា បានថ្លែងថា “ Application សម្រាប់ iPhone និង iPad នេះ គឺដើម្បីបម្រើសេចក្តីត្រូវការ បងប្អូនអ្នកស្តាប់ ដែលប្រើប្រាស់ស្មាតហ៊្វូន របស់ក្រុមហ៊ុន Apple ដូចគ្នាទៅស្មាតហ៊្វូន ដែលដំណើរការ ដោយប្រព័ន្ធ Android ដូចជា Samsung និង Huawei យ៉ាងដូច្នោះដែរ”។

លោក សយ សុភា រំពឹងនិងជឿជាក់ យ៉ាងមុតមាំថា ប្រិយមិត្តអ្នកស្តាប់និងបងប្អូន ប្រជាពលរដ្ឋទាំងអស់ នឹងគាំទ្រការផ្តល់ជូននូវApplicationថ្មីនេះ ដែលងាយស្រួល ក្នុងស្តាប់ ដោយមិនចាំបាច់យកវិទ្យុទៅតាមជាប់ខ្លួន។

គួរបញ្ជាក់ថា កាលពីខែតុលា មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក៏ផ្តល់ជូន application បែប តាមប្រព័ន្ធដំណើរការ Android៕

វិទ្យុ​ដើម​អម្ពិល​ អាច​បើកស្តាប់​តាម iPhone និង iPad បាន​ហើយ និងទាញ​យក​កម្មវិធីពី​ Appstore ដោយ​ឥត​គិតថ្លៃ