ស្នងការខេត្ត​បន្ទាយ​មាន​ជ័យ ដង្ហែ​អង្គ​កឋិន​ទាន នាំ​យក​បច្ច័យ​១៣០លានរៀល ទៅ​ប្រគេន​ព្រះ​សង្ឃ​៣វត្ត នៅ​ស្រុក​ស្វាយ​ចេក

បន្ទាយមានជ័យ៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៏ អាត់ ខែម កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥បានរៀបចំពិធី និងដង្ហែអង្គកឋិនទានមួយ ឆ្ពោះទៅកាន់វត្តសាលវនោទ្យានស្រះចែងប្រីយ៏សិរីមង្គល ហៅវត្តស្រះចែង ស្ថិតនៅភូមិប្រី ឃុំទ្រាស ស្រុកស្វាយចេក ដោយនាំយកបច្ច័យ ចំនួន១៣០លានរៀល ទៅប្រគេនព្រះសង្ឃ ចំនួន៣វត្ត ដើម្បីយកទៅកសាងសម្មទ្ធិផលនៅក្នុងវត្ត និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវថ្នល់ ជាដើម ដើម្បីបំរើជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន កាន់តែមានភាពប្រសើរឡើង ។

ចំពោះបុណ្យអង្គកឋិនទានខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី ញ៉ែម សុខន ស ខេង លោកស្រី ភួង ម៉ាឡៃ កែ គឹមយ៉ាន ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ មន្រ្តីពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ពុទ្ធបរិស័ទជាច្រើនកោះករ។

លោកឧត្តមសេនីយ៏ស្នងការខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៏ អាត់ ខែម បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រទេសជាតិ មានសន្តិសុខ សន្តិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ លើផ្ទៃប្រទេសទាំងមូល ហើយបានធ្វើឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេស មានជីវភាព ប្រែប្រួលពីមួយឆ្នាំ ទៅមួយឆ្នាំ ហេតុដូច្នេះហើយទើប ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណះ មានឱកាសធើ្វបុណ្យដាក់ទាន យ៉ាងសប្បាយរហូតមកដល់ពេលនេះ។

លោកស្នងការបានបញ្ជាក់ថា សម្រាប់ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត បានធ្វើឲ្យ ស្ថានភាពសេដ្ឋកិច្ច និងសង្គមមានភាពល្អប្រសើរយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋមានភាពកក់ក្តៅ ជាពិសេសនោះសម្រាប់សន្តិសុខដល់ពួកគាត់ ក្នុងការបម្រើការងារ និងរស់នៅដោយស្ងប់ចិត្ត ។

សម្រាប់បញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់វិញ លោកឧត្តមសេនីយ៏ស្នងការ បានដាក់ផែនការជាបន្តបន្ទាប់ ដល់កងកម្លាំងនគរបាល ទាំងថ្នាក់ខេត្ត និងតាមស្រុក រហូតដល់ប៉ុស្តិរដ្ឋបាល ត្រូវពង្រឹង ហើយចុះល្បាតជាប្រចាំទាំងថ្ងៃទាំងយប់ ដោយចេញជួយអន្តរាគមន៏ភ្លាមៗ នៅពេលមានបទល្មើសអ្វីមួយកើតឡើងតាមមូលដ្ឋានរបស់ខ្លួន ។